ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​ឱ្យ​ច្រើនៗ​នោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ការប្រកប​ការងារ​លោក​អ្នក មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង​នរណាម្នាក់​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​៕

ឆ្នាំខាល៖ ​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​លោកអ្នក​បានធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ ដើម្បី​សន្សំ​កុសល និង ពិសេស​សុំ​សេចក្តីសុខ​កាន់តែ​ប្រសើរ​។​ក្រៅពីនេះ​បើ​មាន​ចេញដំណើរ​រថយន្ត​ឬ​ឡើងផ្ទះ​មិនសូវ​ផ្តល់​ជោគ​សិរី​ប៉ុន្មាន​ទេ​។​បើ​លោកអ្នក​មានការ​ពឹងពាក់​អ្វីមួយ​ពី​អ្នកដទៃ​តែង​ខកបំណង​ច្រើន ហើយ​ពិសេស​អាច​កើតមាន​បញ្ហា​អាក់អន់ចិត្ត​ចំពោះ​គ្នា​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ពិសេស​ងាយ​មាន​ក្រុមមនុស្ស​តាម​យាយី​និង​ប៉ង​អាក្រក់​ផង ។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។ នាពេលនេះ​លោកអ្នក​ជួប​នូវ​បញ្ហា​តានតឹង​អារម្មណ៍​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​ធ្វើឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​មានចិត្ត​ត្រជាក់​ដាច់ខាត​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​មិនត្រូវ​យក​កំហឹង​ទល់​កំហល់​នាំ​ពិបាក​នាពេល​ក្រោយ និង ខាត​ប្រយោជន៍​អ្វីមួយ​ថែមទៀត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​ ​ការប្រកប​ការងារ ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី ឬក៏​ធ្វើ​អ្វីមួយ​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរកា៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​ងាយ​កើត​បញ្ហា​ភ្លាំងភ្លាត់​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ។​ក្រៅពីនេះ​ការបណ្តាក់ទុន ឬ​ឬ​លេង​ហ៊ុន​គប្បី​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏មាន​ការលូតលាស់​ទៅមុខ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​កើត​ពី​រឿង​តូចតាច​រីក​ជាធំ​ពុំខាន​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕