កាលពីប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំរកា,កុរ,ថោះ,ជូត នឹងមានខ្សែជីវិតល្អនាពេលអនាគត ហើយថែមទាំងរស់នៅជាមួយទ្រព្យសម្បត្តិជាច្រើនទៀតផង។
លក្ខណសម្បត្តិនៃអ្នកកើតឆ្នាំទាំង៤ខាងលើនេះ ជាមនុស្សមានការប្រុងប្រយ័ត្នវៃឆ្លាត និងមានការគោរពខ្លួនឯងខ្ពស់។ មិនថាពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងមិនដែលបោះបង់រហូតឈានដល់គោលដៅរបស់ពួកគេទើបបន្ថយល្បឿន។ លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញ និងគួរឱ្យទុកចិត្ត។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀតផង។
សំណាងលុយកាក់សម្រាប់អ្នកកើតឆ្នាំទាំង៤នោះ តែងផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើងទៅ។ កាលពីក្មេងគេមានមហិច្ឆិតាតែមិនមានបានងាយទេ លុះដល់ក្រោយវ័យ៥០ប្លាយ ដីធ្លីដែលគេទុកចោលចាប់ផ្តើមត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃចាប់ផ្តើមហុចជាផល ផ្តល់ជាកេរ្ត៍មានឃ្លាំងមាសប្រាក់ចាក់ពេញពោរ៕