នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ឧបទ្រពចង្រៃតែងរត់ចេញ ហើយរឿងរាវល្អៗរត់ចូលមកជំនួសវិញ។ក្រៅពីនេះបើមានការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយវិញមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ការប្រកបការងារមានភាពសុខកាយបន្តិចពិតមែន តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានសោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះចូរប្រយ័ត្នបញ្ហាភ្លើង និងទឹក ព្រោះរបស់ទាំងពីរនេះងាយមានបញ្ហាជាងសព្វមួយដង។ទាំងស្ត្រីបុរសលោកអ្នកអាចទំនាក់ទំនងការងារ ឬ រៀបចំពិធីអ្វីមួយផងជួបស្ថានភាពលំបាកបន្តិចតែយ៉ាងណាក៏អាចទម្លុះទម្លាយដល់ចប់ដើមចប់ចុងដែរ។សម្រាប់ថ្ងៃនេះដែរលោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ដែរ ដូច្នេះហើយកុំគប្បីរកបានដោយតឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកានៅគ្រាខាងមុខ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទ ហើយក៏ងាយកើតការបែកបាក់៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ បើ ធ្វើអ្វីមួយគប្បីរួសរាន់ទាន់ឱកាសល្អៗនៅហុចឱ្យនៅឡើយ ។ការប្រកបការងារមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយថែរក្សាការពារ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមិនមានអ្វីប៉ះពាល់ខ្លាំងនាំជួបការលំបាកច្រើនឡើយ ប៉ុន្តែយ៉ាងណាបញ្ហាប្រទាំងប្រទើសជាមួយអ្នកដទៃងាយជួបណាស់គប្បីប្រយ័ត្នប្រយែង។ចំពោះកម្មករឬបុគ្គលិកនានាចូរប្រយ័ត្នកិច្ចការរបស់ខ្លួនពីព្រោះបើបង្កើតឱ្យមានកំហុសអាចជួបរឿងរង្គោះរង្គើដល់តួនាទីការងារទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេ ពិសេសក្រុមមនុស្សជាសត្រូវនៅចំពោះមុខតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនងឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់និងទទួលបានផលលឿនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ក្នុងពេលនេះលោកអ្នកទទួលរងសម្ពាធផ្លូវចិត្តច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។ អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នាថ្ងៃនេះឧបទ្រពមិនល្អបានយាយីលើដំណើរជីវិតរបស់លោកអ្នក ដូច្នេះហើយនាំឱ្យការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវរត់ចូលច្រើនគប្បីប្រយ័ត្នប្រយែង។ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ ចំពោះបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នមានអ្នកទី៣ចូលមមកជ្រៀតជ្រែក៕
ឆ្នាំច៖ រាសីស្រុតចុះ។ថ្ងៃនេះយីអ៊ុនបានដាំក្បាលចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមនុស្សអាក្រក់ចាំមើលតែចន្លោះប្រហោងឬឃើញតែលោកអ្នកជាប់រវល់គេចាំវាយប្រហារប៉ុណ្ណោះ។ការប្រកបការងាររីកដុះដាលយឺត ហើយថែមទាំងមានបញ្ហាច្រើនថែមទៀត។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយក៏មិនភ័យព្រួយអ្វីដែរពីព្រោះថាអ្នកអាចមានប្រៀបជានិច្ច។ចំពោះការបំពេញកិច្ចការងារឃើញថាមានការចម្រើនលូតលាស់ ហើយធ្វើច្រើនទទួលបានផលច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬចង់ផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសប្រពៃណាស់ព្រោះមានភាពកាក់កបគ្រាន់បើ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខ ហើយបើមានការចូលស្តីដណ្តឹងតែងសមដូចប្រកប៕