នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។រាល់កិច្ចការងាររបស់លោកអ្នករលូនល្អ ហើយអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងសុខដុមរម្យនា៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។លោកអ្នកទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតឡើងថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលជួបបញ្ហារអាក់រអួល ពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបប្រសើរ ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសបើលោកអ្នកមានបំណងសង្ឃឹមលើអ្វីមួយឃើញថាមិនសូវឆ្លើយតបដូចគាប់បំណងនោះឡើយពោលគឺមានការខកបំណងច្រើនជាង។ការប្រកបការងារឃើញថាតែងមានឧបសគ្គខ្លះៗយាយីតែយ៉ាងណាបើលោកអ្នកប្រឹងប្រែងពុះពារនោះតែងសម្រេចបំណង។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំថោះ៖ រាសីធ្លាក់ស្រុតចុះ។ថ្ងៃនេះលោកអ្នកជួបនូវបញ្ហាប៉ះទង្គិចទៅលើប្រាក់កាស ហើយបញ្ហាមួយចំនួនរត់ចូលនាំឱ្យជួបសៅហ្មងមិនតិចសោះឡើយ។ការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ជានិច្ច ។អ្នកប្រកបរបររកស៊ីជួញដូរវិញ ដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីល្អប្រសើរ ហេតុនេះធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងរឿងរាវខ្លះដែលធ្លាក់តែអាក្រក់នឹងប្រែមកល្អប្រសើរឡើងវិញ។ការប្រកបការងារមានការជឿនលឿន និងផលសម្រេចគ្រាន់ឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ការរស់នៅទាំងស្ត្រីបុរសត្រូវចងចាំថាមិនត្រូវចេះតែសម្លឹងខ្ពស់ និងស្រមើលស្រម៉ៃអ្វីមិនមែនការពិតពីព្រោះថានេះសុទ្ធសឹងរឿងឥតប្រយោជន៍ ហើយនាំឧបទ្រពចង្រៃដាក់ខ្លួន។ការប្រកបការងារថ្ងៃនេះពុំមានសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឹនឹងធឹងល្អប្រពៃ។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារទៅរួច។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយឡើយ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ទាំងស្ត្រីបុរសមិនផ្តល់ផលល្អក្នុងការចរចា រឿងអ្វីមួយពីព្រោះថាការទទួលផលខាតបង់នោះច្រើនជាងល្អ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយ និងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកត្រូវចេះរៀបចំគ្រួសារ និង ប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាពេលក្រោយ។នៅថ្ងៃនេះលោកអ្នកធ្វើ្វអ្វីតែងឆ្លើយតបជាផលគ្រាន់ជាទីគាប់ចិត្តត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នៅខែក្រោយនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីៗតែងជឿនលឿនទៅមុខជានិច្ច។ការប្រកបការងារលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។សេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ សម្រាប់ស្ត្រីរាល់បញ្ហាអាក្រក់ចៀសឆ្ងាយ ហើយផលល្អៗបានចូលមកជំនួសវិញ។ចំណែកបុរសដំណើរជីវិតមិនល្អប្រសើរជាងស្ត្រីទេ ចំពោះបញ្ហាខ្លះនៅតែតាមយាយីនៅឡើយដែរ។ការប្រកបការងារនៅថ្ងៃនេះវិញ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕