នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវទុកចិត្តឱ្យគេខ្ចីប្រាក់កាសឬខ្ចីរបស់មានតម្លៃពីព្រោះថាងាយជួបគ្រោះចាញ់បោកគេណាស់។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកមិនគប្បីទុកចិត្តក្រុមមនុស្សពេកឡើយ និងក្រៅពីនេះមិនត្រូវជួយយកអាសារមនុស្សពេកដែរ ប្រយ័ត្នអាចនាំរឿងអំពលទុក្ខដាក់ខ្លួន។ការប្រកបការងារ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕
ឆ្នាំខាល៖ រាសីធ្លាក់ស្រុតចុះ។ការរស់នៅលោកអ្នកចូរមិនត្រូវភ្លេចនូវបណ្តាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”ទុកក្នុងខ្លួនពីព្រោះថាគ្មានអ្វីដែលមានតម្លៃស្មើសេចក្តីសុខនោះឡើយ។ការប្រកបការងារទោះជាមានបញ្ហាអ្វីក៏ដោយលោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបជាការប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយ និងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយអាចសម្រុកបានហើយ ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយ នៅមានកិច្ចការងារច្រើនទៀតកំពុងរង់ចាំំ។បើលោកអ្នកមានការសម្រុកការងារទោះតូចធំបានពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួនថែមទៀត។ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង អ្នកដទៃ។ទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ថ្ងៃនេះបើលោកអ្នកប៉ងប្រាថ្នាអ្វីមួយធំគឺពុំសូវឆ្លើយតបដូចគាប់បំណងទេ ប៉ុន្តែបើជាការប៉ងធ្វើអ្វីដែលតិចតួចនោះលទ្ធផលត្រឡប់បែរជាទទួលបានគ្រាន់កក់ក្តៅវិញ ។ការប្រកបការងារនៅថ្ងៃនេះដែរកុំសូវឈោងចាប់កិច្ចការធំពេកពោលគឺយកល្អគប្បីធ្វើកម្រិតកិច្ចការប្រចាំថ្ងៃបានហើយ ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់គាប់ដូចបំណង។ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកមានគ្រោះយាយីបន្តិចបន្តួច ម្ល៉ោះហើយត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមិនត្រូវជះកំហឹងដល់អ្នកដទៃឡើយប្រយ័ត្នកើតជាបញ្ហាមានរឿងរាវតាំងពីតូចតាចរីករាលដាលដល់ថ្នាក់ទប់ទល់លែងឈ្នះ។ថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះជោគសំណាងបានត្រឡប់មកវិញ ម្ល៉ោះហើយរឿងរាវតូចធំមួយចំនួនបានរលាយរលត់ទៅឆ្ងាយ ហើយជោគសំណាងល្អៗបានចូលជំនួសវិញ។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកបានប្រែមកធូរកាយសប្បាយចិត្តបន្តិចវិញក្រោយពីជួបនូវបញ្ហាទុក្ខលំបាកនាគ្រាកន្លងមក។សម្រាប់នៅថ្ងៃនេះដែរទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរគួរសមហើយបើលោកអ្នកស្រវាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តជានិច្ច។ចំពោះអ្នកធ្វើជំនួញតែងហុចផលនិងទទួលប្រាក់ចំណេញគ្រាន់ពេញចិត្ត។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ចំពោះស្ត្រីបើចង់ធ្វើអ្វី មួយតែងអាចទម្លុះទម្លាយនិងសម្រេចដូចគាប់បំណងត្រឡប់មកវិញ ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រសើរ ដូចនេះមិនថាជាបញ្ហាការងារឬប្រាក់កាសតែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕