នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ស្ត្រីកើតឆ្នាំជ្រូតនៅសប្តាហ៍នេះមានជោគសំណាងជាងបុរស ដោយសារថាបុរសជួបគ្រោះយាយី។ការប្រកបការងារ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការចេញដំណើរផ្លូវឆ្ងាយ ឬចុះប្រកិច្ចការអ្វីមួយសំខាន់ផង។សម្រាប់ពេលវេលារបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។ដោយឡែកថ្ងៃនេះវិញ រាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំខាល៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេគឺជារឿយៗមានរឿងរាវនិងបញ្ហាចូលលុកលុយាយីច្រើនដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយបាត់បង់និងក្រុមអន្ធរពាលតាមយាយី ណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅខែនេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់នៅឡើយ ម្ល៉ោះហើយទោះនៅចុងខែក៏អាចសម្រុកកិច្ចការបានហើយ។ត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនទៅតាមនោះដែរ ។ដោយឡែកថ្ងៃនេះវិញ រាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អប្រពៃ និងពិសេសមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើមានបញ្ហាអ្វីអាចពិភាក្សាជាមួយមនុស្សចាស់ ឬអ្នកជំនាញពីព្រោះថាលោកអ្នកអាចទទួលជោគជ័យត្រឡប់មកវិញច្រើន។ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំពស់នៅសប្តាហ៍នេះត្រូវតែចេះតាំងចិត្តបំពេញការងារ ឱ្យបានពេញទី ដោយសារថាឥទ្ធិពលនៃឆ្នាំដួងរាសីខ្ពស់ត្រដែត និងរួមទាំងដួងរាសីខែល្អជាមធ្យម ហេតុនេះធ្វើឱ្យដំណើរជីវិតទទួលជោគជ័យគួរសម។ចំពោះការបំពេញការងារថ្ងៃនេះវិញទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង អ្នកដទៃ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅក្នុងរង្វង់គ្រួសារស្ត្រីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសម្បែងបន្តិចបើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយពុំខាន។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំវក៖ រាសីស្រុតចុះ។ការធ្វើដំណើរឆ្ងាយជិតក្នុងថ្ងៃនេះ មិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។ចំពោះការប្រកបការងាររបស់ លោកអ្នកក៏មិនសូវល្អប្រសើរដែរ ហើយបើចង់ធ្វើអ្វីមួយ ឬ សម្រេចចិត្តអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះមានច្រើនត្រូវឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ បញ្ហាស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនដែរ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះរឿងរាវល្អៗបានរត់ចូល ហើយបញ្ហាអាក្រក់មួយចំនួនដែលធ្លាប់កើតក៏ត្រូវរលត់រលាយទៅឆ្ងាយដែរ ។ការប្រកបការងារឃើញថាពុំមានឧបសគ្គចូលមកយាយីនាំលោកអ្នកពិបាកឆ្លងកាត់ឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងហុចផ្លែផ្កា និងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមណាស់ផង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលតែងមិនឆ្លើយតបដូចក្តីប្រាថ្នានោះឡើយ។ចំពោះកិច្ចការងារគឺលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើន។អ្នកប្រកបរបររកស៊ីជួញដូរមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងទទួលរងការប៉ះទង្គិចបន្តិចបន្តួច ហើយបើមិនប្រមាថបញ្ហាខ្លះក៏មិនអាចកើតឡើងដែរ ។សម្រាប់ការប្រកបការងារត្រូវព្យាយាមតាំងចិត្តទាំងកិច្ចការតូចតាចនិងធំដុំ ពីព្រោះថាងាយទទួលរងការរិះគន់ ឬមានការស្តីបន្ទោសដោយប្រការណាមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នា និងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយ រីកជាធំផង៕