ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បានទទួល​អ្វីមួយ​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ហើយ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏​អាច​ឈោង​ចាប់​បញ្ហា​មួយចំនួន​បានមក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំខាល៖​ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ហេតុនេះ​នាំឱ្យ​ជួប​បញ្ហា​ល្អក់កករ និង ឧបសគ្គ​ចំពោះ​កិច្ចការងារ​ច្រើន​យាយី​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

ឆ្នាំថោះ៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា បញ្ញា​ឈ្លាសវៃ និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កាមកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ ហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ហើយ​បើ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ភាពផុយស្រួយ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំមមែ៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ថ្នមចិត្ត​អ្នកដទៃ និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏មាន​ការលូតលាស់​ទៅមុខ​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង ធ្វើ​អ្វី​តែងមាន​បញ្ហា​យាយី​ច្រើន​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​តែង​ខកបំណង​ខ្លះៗ​នាំ​មិនសូវ​សុខ​ស្រួល​ចិត្ត​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កុំ​សម្លឹង​ខ្ពស់ និង​ស្រមើល​ស្រ​ម៉ៃ​អ្វី​មិនមែន​ការពិត​ពីព្រោះថា​នេះ​សុទ្ធសឹង​រឿង​ឥតប្រយោជន៍ ហើយ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​ការប្រកប​ការងា​រ​វិញ​ងាយ​កើតរឿង​ប្រទាំង​ប្រទើស​និង​ជម្លោះ​វិ​វ​វាទ​យាយី​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​ទៅរួច​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ឡើយ​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី ឬ​ទៅណា​មក​ណា​ជួប​នូវ​បញ្ហាលំបាក​ច្រើន​បន្តិច​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​យាយី ហើយ​ពិសេស​ធ្វើ​ច្រើន​បានទទួល​ផល​តិច​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ទោះ​តូច​ឬ​ធំ​មានការ​បោល​ហួស​ជានិច្ច ដូច្នេះ​ប្រាក់កាស​ដែល​រកបាន​មក​មា​នភា​ព​តានតឹង​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ជួបគ្នា​ថ្មី្ម​ថ្មោង​តែង​មានការ​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស ហើយ​បើ​ថយក្រោយ​វិញ​ក៏​លឿន​ដែរ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ស្រុតចុះ​ដដែល​ទេ ម្ល៉ោះហើយ​បើ​ធ្វើ​អ្វី មិន​ប្រមាថ​នោះ​ផល​តែង​នៅ​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​៕