យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមី,ខាល,វក ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួនរបស់ខ្លួន ព្រោះតែយីអ៊ុនកំពុងតែដើរចំគន្លងនោះហើយ។
ឆ្នាំមមី៖ មួយរយៈពេលពេលចុងក្រោយនេះលាភសំណាងដូចជាមិនសូវមានការកើនឡើងសោះ ហើយជីវិតហាក់បីដូចជាមានភាពហត់នឿយច្រើនទាំងកម្លាំងកាយនិងកម្លាំងចិត្ត។ ការងារឬការប្រកបរបររកស៊ីរបស់អ្នកជួបប្រទះនឹងភាពលំបាកបន្តិចព្រោះមានមនុស្សមួយចំនួនចាំតែជាន់អ្នកឱ្យលិចតែប៉ុណ្ណោះ ដូចនេះមុននឹងធ្វើការរាប់អាននរណាម្នាក់គប្បីគិតមើលនិងសង្កេតឱ្យបានច្បាស់លាស់សិន ជៀសវាងមានការស្តាយក្រោមនាពេលអនាគត។
ឆ្នាំខាល៖ មួយរយៈពេលនេះហាក់ជួបប្រទះនឹងបញ្ហាច្រើនក្នុងជីវិត ទាំងស្នេហានិងការរកប្រាក់ចំណូលបានតិចជាងរាល់ដង ប្រាក់ចំណូលថយចុះ តែមិត្តភាពជាមួយអ្នកក្បែរខ្លួនមានសភាពល្អធម្មតា។ ហើយនាយៈពេល៤ទៅ៥ថ្ងៃទៀតអ្នកអាចនឹងជួបរឿងច្រើនជាងនេះទៅទៀត ដូចនេះគប្បីមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងពោលពាក្យសម្តីទៅកាន់នរណាម្នាក់ ព្រោះអាចដោយសារសម្តីរបស់អ្នកធ្វើឱ្យខាតបង់ប្រយោជន៍ធំនាពេលអនាគត ៕
ឆ្នាំវក៖ នៅប៉ុន្មានថ្ងៃខាងមុខទៀតអ្នកអាចនឹងជួបប្រទះរឿងមិនល្អមួយចំនួនដោយមានការចូលមកជ្រៀតជ្រែកពីអ្នកដទៃដែលមានចិត្តច្រណែនឈ្នានីសដល់អ្នក។ ដូចនេះសូមអ្នកមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងពេលនេះបន្ថែមទៀត ដើម្បីជៀសវាងរឿងមិនល្អកើតឡើងចំពោះអ្នកដោយយថាហេតុ ចំពោះរាល់ការធ្វើដំណើរទៅណាមកណាគួរមានការប្រយ័ត្នប្រយែង៕