ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ច្រើន ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​បណ្តែតបណ្តោយ​បានឡើយ​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស និង​ពិសេស​ត្រូវ​យកចិត្ត​ត្រជាក់​ដាក់​បញ្ហា​ផ្ទាល់ខ្លួន​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ ​អ្នកជំនួញ​ទីជិត​ឆ្ងាយ​អំឡុង​ពេលនេះ​ប្រាក់កាស​រកបាន​ដោយ​កម្រ​បន្តិច តែ​យ៉ាងណា​លោកអ្នក​តោង​តែ​អត់ធ្មត់​តស៊ូ ហើយ​តោង​តែ​ចងចាំ​ថា​ដំណើរ​ជីវិត​មាន​ចុះ​មាន​ឡើងជា​រឿង​ធម្មតា​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ពីព្រោះថា​សុទ្ធសឹង​នាំ​ផល​លំបាក​នា​គ្រាក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​រឿង​ពាក់ព័ន្ធ​នឹងធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ ។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ល្អៗ​សម្រាប់​ដោះស្រាយ​បញ្ហា ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​ទោះបី​លោកអ្នក​ខ្លះ​បាន​ឈប់សម្រាក​ស្រួលខ្លួន​បន្តិច​ពិតមែន តែ​លោក​អ្នកខ្លះ​ក៏​ជាប់​កិច្ចការងារ​ពិបាក​ពុះពារ​ឆ្លងកាត់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ​និង​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់ និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រសើរ​ឡើងវិញ​បើទោះបី​មាន​ជម្លោះ​ហើយ​ថ្មីៗ​ក្តី​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រមាថ​លើ​អ្វីមួយ​បានឡើយ ពិសេស​បញ្ហា​ជុំវិញខ្លួន​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​អាក្រក់​មកដល់​អាត្មា​ខ្លួន​ណាស់​។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។ នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ចូរ​ចងចាំ​ពាក្យចាស់​ថា “​ស៊ូ​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​” ហើយ​ធ្វើ​អ្វីៗ​មិនត្រូវ​សង្ឃឹម​ទី​ឆ្ងាយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ណាស់​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំវក៖ ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ដោយ​ក្នុងនេះ​អ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​កិច្ចការងារ​និង​ប្រាក់កាស​ក៏​ជឿនលឿន​ទៅមុខ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​ជួប​នូវ​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​មិនត្រូវ​លោភលន់​ឡើយ​ពីព្រោះថា​ងាយ​ត្រូវ​បាត់បង់ និង​ជួប​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕