យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំរកា,ឆ្លូវ,មមី គម្បីត្រូវប្រុងប្រយ័ត្នរឿងមួយចំនួននៅពេលខាងមុខនេះ ព្រោះដើម្បីឲ្យជីវិតពោរពេញដោយរឿងល្អៗ។
ឆ្នាំរកា៖ នាពេលចុងខែនេះរាសីនៃសំណាងអ្នកហាក់មានការប្រែប្រួល ដូចនេះរាល់ការធ្វើដំណើរទៅកន្លែងណាទៅទីណាក្តីគប្បីមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរខំធ្វើបុណ្យធ្វើទានដើម្បីជួយកាត់បន្ថយសំណាងអាក្រក់ចោល ត្រូវមានចិត្តស្មោះត្រង់កុំភរកុហកពុំដូច្នោះទេនឹងជួបរឿងមិនល្អហើយ។
ឆ្នាំឆ្លូវ៖ មានមនុស្សម្នាក់កំពុងតែព្យាយាមឆក់យកមនុស្សជាទីស្រឡាញ់របស់អ្នកទៅហើយ ដូចនេះគួរតែព្យាយាមថែរក្សានិងផ្តល់ភាពកក់ក្តៅដល់មនុស្សសំខាន់របស់អ្នកឱ្យបានច្រើន ពុំដូច្នោះទេនឹងត្រូវគេឆក់យកទៅបាត់ជាមិនខាន។
ឆ្នាំមមី៖ លោកអ្នកត្រូវប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួននិងពាក្យសម្តីមុននឹងនិយាយទៅកាន់នរណាម្នាក់ព្រោះមានមនុស្សមួយចំនួនចាំតែយកទោសអ្នកប៉ុណ្ណោះពិសេសគឺគេមិនពេញចិត្តឡើយប្រសិនបើអ្នកមានជីវភាពល្អប្រសើរជាងគេ៕