នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះថាអ្នកកើតឆ្នាំមមែ,រកា,ឆ្លូវ,វក ជាមនុស្សដែលមានខ្សែជីវិតល្អ រស់នៅពោរពេញដោយទ្រព្យសម្បត្តិគ្រប់បែបយ៉ាង។
អ្នកកើតឆ្នាំទាំងបួនខាងលើនេះ និយមតុបតែងឆើតឆាយ និងជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ បរិភោគអាហារដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព។ ទោះជាយ៉ាងណាក៏ដោយអ្នកកើតឆ្នាំទាំងបួនមានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយនូវអ្វីដែលពួកគេមិនខ្វល់នឹងអ្នកណាអាចរងការឈឺចាប់។ មិនថា គេមានលុយច្រើនយ៉ាងណា គេតែងធ្វើការជានិច្ច មិនគិតពីការលំបាកលំបិន ទោះរស់នៅលើគំនរប្រាក់ក្តី។
ចំពោះរឿងស្នេហាវិញ ពួកគេមានចិត្តច្រណែនខ្លះ ហើយច្រើនដូរគូជីវិតជារឿយៗ។ ប្រសិនគេអាចជួបមនុស្សឆ្នាំមមី ម្សាញ់ ច ខាល គេអាចនឹងនៅបានយូរយារ។ ចំណុចខ្សោយ គឺពួកគេតែងតែមានការរាយមាយសម្រាប់ជីវិតស្នេហា និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យសូម្បីតែរៀបការរួចហើយក៏ដោយ។បើចង់បានអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងវែងឆ្ងាយដល់ចាស់រៀងខ្លួន មិនគួររៀបការជាមួយឆ្នាំរោង រកា ជូត ថោះនោះទេ។
ផ្អែកតាមធាតុទាំងប្រាំរបស់ចិន តាំងពីបុរាណកាល អ្នកមានជតារាសីម្ចាស់ឆ្នាំទាំង៤នោះ បើសិនជ្រើសរើសលេខ ២៦៨ នឹងអាចជួយផ្ដល់សំណាងជាទីបំផុត។ ក្រៅពីនេះមនុស្សឆ្នាំទាំង៤នោះគួរប្រើពណ៌ផ្កាឈូក លឿង ស្វាយ និងទឹកក្រូចទុកប្រើជាពណ៌នាំសំណាងដល់ឆាកជីវិត ព្រមទាំងអាជីពនានាផងដែរ៕