នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក ជួបនូវបញ្ហាស្មុគស្មាញ និងបញ្ហាចោមរោមធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូស ។ សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្ត និងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណាឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។ចំពោះ ការប្រកបរបរ រកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឬកមារយាទឱ្យបានថ្លៃថ្នូរទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ការរស់នៅជួបលើកំណាត់ផ្លូវរដិបរដុបដែលធ្វើឱ្យលេចចេញជាបាតុភាពច្រើនបន្តិចពិសេសទៅលើជីវភាពប្រចាំថ្ងៃតែម្តង។ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ចូរចេះធ្វើដោយសន្សឹមៗកុំបំបោលទើបអាចឈានដល់គោលដៅបាន។លោកអ្នកអាចជួបគូប្រជែងចេញមកតតាំង ដូច្នេះត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ។ ក្នុងពេលនេះទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហ៍អាចគង់វង្ស៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។ចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងរាវអាចខាតបង់លាភសក្ការៈវិញ។មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។ ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះទោះមានរឿងអ្វីក៏ដោយចូរលោកអ្នកចេះរំងាប់ចិត្តឱ្យត្រជាក់ ដាច់ខាតមិនត្រូវតបតដោយកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ។ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានា ចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឱ្យសោះ ។ប្រយ័ត្នបាត់បង់តួនាទី និងកន្លែងការងារ។ ចូរអ្នកកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នពេលខ្វះមុខខ្វះក្រោយមិនងាយរត់ទៅរកគេសោះឡើយ។ គូស្នេហ៍ប្រុសស្រីកើតមានការរកាំរកូសចំពោះគ្នាច្រើន៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើលោកអ្នកផ្តើមធ្វើអ្វីមួយ ឬដោះស្រាយបញ្ហាអ្វីក៏តែងមានដំណើរការស្រួល ហើយលទ្ធផលក៏ឆ្លើយតបគ្រាន់កក់ក្តៅ។សម្រាប់ថ្ងៃនេះវិញបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។លោកអ្នកទទួលរងការតានតឹងអារម្មណ៍ផ្លូវចិត្តច្រើនបន្តិច ដោយសារដួងរាសីថ្ងៃស្រុតចុះ ដែលនាំពិបាកឆ្លងកាត់។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសលោកអ្នកជួបនូវលើកំណាត់គ្រោះយាយីច្រើន ប៉ុន្តែទោះបីយ៉ាងណាពុំមានអ្វីធ្ងន់ធ្ងរនាំពិបាករហូតដោះស្រាយមិនចេញនោះដែរ។ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិច ពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះត្រូវចេះគ្រប់គ្រងអារម្មណ៍ និង គំនិតធ្វើអ្វីមួយពីព្រោះថាងាយភ្លាំងភ្លាត់ និងកើតជាបញ្ហាជាងសព្វមួយដង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការសម្រុះសម្រួលជម្លោះវិវាទទាំងសាច់ញាតិ ឬសូម្បីតែអ្នកដទៃផងដែរ។ចំពោះរាល់កិច្ចការងារគឺផ្តល់ផលល្អសម្រាប់ទំនាក់ទំនងឬចរចារឿងអ្វីមួយពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និង ប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំកុរ៖ រាសីធ្លាក់ស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នក ជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយអាចនឹងមានទំនាស់ពាក្យសម្តីជាមួយ មនុស្សនៅក្បែរខ្លួន គប្បីមានការអត់ធ្មត់ចិត្តបន្តិចទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។ក្នុងថ្ងៃនេះមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារ ហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងជួបនូវឧបសគ្គរារាំងមុខធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ។អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕