ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។​ការប្រកប​ការងារ ជួប​ភាព​រដិបរដុប​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូចនេះ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះមុខ ប៉ុន្តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ងាយ​មានការ​ផ្លាស់ប្តូរ​ខាង​អារម្មណ៍ ឬ ប្រាក់កាស​ផង​។​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា ឯកសារ ពីព្រោះថា​ងាយ​បាត់បង់​ឬ​ត្រូវ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​សម្បូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ និង​បើ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ផល គ្រាន់​ជាទី​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បញ្ហា​ប្រាក់កាស និង​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់ ហើយ​បើ​មានការ​ខិតខំ​តែង​ហូរ​ចូល​គួរសម​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ទុំ​ជោរ ហើយ​មិនត្រូវ​បង្អង់​បន្តទៅទៀត​បានទេ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ហើយ​ដែរ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ក្នុង​ការចរចា ទំនាក់ទំនង​ការងារ ការសម្រេចចិត្ត​រឿង​ធ្វើ​អាជីវកម្ម ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​គាប់​បំណង​។​ថ្ងៃ​នេះដែរ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​កិច្ចការ​តូចធំ តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក និង ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ការរស់នៅ​ជាពិសេស​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​ដើរ​ពាស​វាលកាល ហើយ​នាំ​រឿង​រាវ​ក្រៅ​ផ្ទះ​មក​អំពលទុក្ខ​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ច្រើនពេក​ឡើយ​ប្រយ័ត្ន​គេ​នាំ​រឿង​រាវ​មកឱ្យ​មិនដឹង​ខ្លួន ហើយ​នៅពេល​ក្រោយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ព្រោះតែ​ម្នាក់ៗ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

ឆ្នាំម្សាញ់៖ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​មានការ​នឿយហត់ និង មានការ​សម្រេចចិត្ត​ខុស​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មាន​តែង​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​អួតអាង​ឬ​ច្រងេងច្រងាង​ឡើយ​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​វាយប្រហារ​ដែល​លោកអ្នក​ពិបាក​ទប់ទល់​ណាស់​។​ការប្រកប​ការងារ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​យក​បញ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​អាច​ឆ្លង​គ្រា​លំបាកៗ​ឬ​សត្រូវ​ចំពោះមុខ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​គ្រាន់​ស្រួលខ្លួន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ចុះ ហត្ថលេខា រឿង​សំខាន់​អ្វីមួយ ។​ថ្ងៃនេះ​ដែរ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​សំខាន់ ឬ​ធំដុំ​ពីព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​នោះ​តែង​ទទួលបាន​ដូច​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​មួយ​ដែរ​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់ និង មានរឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ក៏​ពុំ​ល្អ​ដែរ ម្ល៉ោះហើយ​ត្រូវ​តាំងចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​អ្វី​ណាមួយ​ឈានចូល​កើត​នាំ​ពិបាក​ដោះស្រាយ ហើយ​ពិបាក​ដល់​អាត្មា​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ទេ ហើយ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់ ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហេតុនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ និង ជួប​បញ្ហា​ត្រូវ​អូស​បន្លាយពេល​យូរអង្វែង​។​ដោយសារ​ដួង​រាសី​ក្នុងថ្ងៃនេះ​ធ្លាក់​ស្រុតចុះ ដូចនេះ​ធ្វើឱ្យ​រាល់​កិច្ចការងារ​ជួប​ភាព​រដិបរដុប និង បញ្ហា​រារាំង​ចំពោះមុខ​ច្រើន​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​អារម្មណ៍​តប់​ប្រ​ម៉​ល់​នាំ​កើត​តែ​រឿង​រាវ​ចំពោះមុខ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​បញ្ហា​បង្ក​ល្អក់កករ ហើយ​បើ​មិនចេះ​អត់ធ្មត់​ទេ​ពិតជា​កើត​បញ្ហា​ចំពោះមុខ​ពុំខាន​។ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ទំនាក់ទំនង​ឬ​ចេញដំណើរ​ទៅកាន់​ទីណា​មួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​នឹង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ រីឯ​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​ផងដែរ​៕