យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំកុរ,រោង,មមី នឹងជួបរឿងល្អៗជាច្រើននៅរយៈពេលបីថ្ងៃទៀតនេះ ពោលគឺបើកឆាកដើមសប្ដាហ៍ក្រោយនេះតែម្ដង។
ឆ្នាំកុរ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ខៀវ។
ឆ្នាំរោង៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។ រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់។ ពណ៌នាំសំណាងក្រហម។
ឆ្នាំមមី៖ នៅរយៈពេលបីថ្ងៃទៀតនេះ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង៕