ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់ និង មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។​ការប្រកប​ការងារ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក រកគ្នា​និង​បង្កើត​តែ​រឿង​សៅហ្មង​មិនចេះចប់​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ក្នុងផ្ទះ​សម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ត្រូវ​រវៀសរវៃ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​មាន​លំនឹង​ផ្លូវចិត្ត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ដោយមាន​ក្តី​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​ត្រូវ​ចេះ​មានចិត្ត​អត់ធ្មត់​ជាមួយ​ក្រុមមនុស្ស និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ស្ថានភាព​ការរស់នៅ​នឹង​ល្អប្រសើរ​ជាង​នេះ​វិញ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ងាយ​កើត​ទាំង​ជម្លោះ​វិវាទ និង​ងាយ​ទាំង​ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​ជាង​សព្វមួយដង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ បើទោះបី​ពុំមាន​បញ្ហា​មិនល្អ​យាយី​ក្តី ប៉ុន្តែ​ការប៉ះទង្គិច​មួយចំនួន​ក៏​តែង​កើតឡើង​ផងដែរ ពិសេស​ឱ្យ​ប្រយ័ត្ន​កើតចេញពី​បញ្ហា​អារម្មណ៍ និង គំនិត​តែម្តង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន និង បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​បាន​ចៀស​ឆ្ងាយ ម្ល៉ោះហើយ​រឿង​រាវ​ធ្លាប់​អាក្រក់​បាន​រលត់រលាយ​តាម​កាល​វេលា ហើយ​រឿង​រាវ​ល្អៗ​បាន​ចូល​មកវិញ​។​លោកអ្នក​ត្រូវ​ចេះ​ខិតខំ​បំពេញការងារ​តូចធំ ហើយ​មិនត្រូវ​រុញ​រា​បន្ត​ទៀតឡើយ​នោះ​លទ្ធផល​តែង​បង្ហាញឱ្យឃើញ​នាពេលខាងមុខ​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ការរស់នៅ​ពុំមាន​ឧបសគ្គ​យាយី និង ធ្វើ​អ្វី​តែង​ទទួល​នូវ​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ហុច​ជា​ផ្លែផ្កា ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួ​បញ្ហា​សៅហ្មង និង​ពិសេស​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែង​បង្កបញ្ហា​ឱ្យ​ជួប​ស្ថាន​ភាពលំបាក​ច្រើន​។​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​បាក់បែក និង រឿង​រាវ​ញាំញី​ណាស់ ដូចនេះ​សំខាន់​ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​អារម្មណ៍​បើ​ពុំនោះ​នឹង​ជួប​បញ្ហា​ណាមួយ​ឈានចូល​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​ជួប​ស្ថាន​ភាពលំបាក​បន្តបន្ទាប់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង តែង​ទាស់ទែង​ពាក្យសម្តី​គ្នា​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​តែងមាន​រឿង​រាវ​ប្រទាំង​ប្រទើស និង​មានរឿង​សៅហ្មង​ច្រើន​យាយី​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រួល​ចិត្ត​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​ធ្លាប់​តែមាន​ភាព​អួអាប់ នឹង​ប្រែ​មក​ល្អប្រសើរ ហើយ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ឡើងវិញ​។​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើដំណើរ​ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយ​ត​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ទោះ​មានរឿង​រាវ ឬ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​រឿង​តូចតាច​រីក​ជាធំ និង​បញ្ហា​ខ្លះ​អាច​អូស​បន្លាយពេល​យូរអង្វែង​ថែមទៀត ។​ការប្រកប​ការងារ​មិន​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​មិនល្អ​ដូច​ការគិត​ទុក​ឡើយ ឯ​បញ្ហា​ខ្លះ​អាច​ជួប​នូវ​រឿង​រាវ​ហួស​ពី​ការ​ស្មាន​ទុក​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ ហើយ​បើ​សេស​អាចមាន​ក្រុមមនុស្ស​ចូលមក​នាំ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​រឿង​រោគ​ជំងឺ និង ឧប្បត្តិហេតុ​ណាមួយ​យាយី​ចូលមក​។​ចំពោះ​ការប្រកប​ការងារ​វិញ​គឺមាន​ការរាំងស្ទះ និង ជួប​ឧបសគ្គ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សូវ​លោភលន់​ច្រើន​ព្រោះ​បើ​មិន​ដូច្នេះ​មិន​ត្រឹម​លាភ​ហេង​បោល​ហួស​ទេ​គឺអាច​ត្រូវ​បង់កម្លាំង​ទទេ​ទៀតផង​។​សម្រាប់​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច ពិសេស​មិនត្រូវ​សេព​គ្រឿង​ស្រវឹង​ក្នុងការ​បើកបរ​នោះឡើយ​។​ រីឯ​បញ្ហា​ស្នេហា​វិញ​ជួន​ផ្អែមល្ហែម ជួន​ទាស់ទែង និង​ពេលខ្លះទៀត​ក៏មាន​អ្នក​ទី​៣​ចូលមក​នាំ​សៅហ្មង​៕