នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នក ទោះទៅកាន់ទីណាតែងមានសញ្ញាភ្លើងខៀវបើករង់ចាំ និង មានជោគជ័យផង។ការប្រកបការងារតែងពុំមានឧបសគ្គចូលមករារាំងនាំពិបាកនោះឡើយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កប និង មានភាពសុខដុមប្រពៃ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃព្រោះថាអាចរួមរស់នៅជាមួយគ្នាសុខដុមរមនា៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយរឿងតូចធំងាយរត់ចូល ហើយពិសេសក្រុមមនុស្សបង្កបញ្ហាមកឱ្យក៏ច្រើន។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។ការបំពេញការងារមានការចម្រើនលូតលាស់ និង បើចង់ពឹងពាក់អ្នកដទៃគេតែងអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយីហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។ថ្ងៃនេះអ្វីដែលមិនល្អនឹងប្រែប្រួលមកគាប់ប្រសើរវិញជាបណ្តើរៗតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងខាតបង់ច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ក្នុងអំឡុងពេលនេះបើមានក្រុមមនុស្សភេទផ្ទុយគ្នាមកចងជាសម្ព័ន្ធមិត្តភាពគប្បីមានការពិនិត្យពិច័យបន្តិច ហើយមិនត្រូវទុកចិត្តគេពេកដែរនាំជួបផលលំបាកនៅនាគ្រាក្រោយវិញ។នៅថ្ងៃនេះបញ្ហាតូចធំងាយកើតឡើង ហើយឱកាសប្រកបការងារអ្វីងាយភ្លាំងភ្លាត់នោះក៏មានខ្ពស់ផងដែរ។សម្រា ប់អ្នកប្រកបរបររកស៊ីជួញដូរលាភហេងតូចធំច្រើនបោលហួស និងចាប់ពុំសូវជាប់ ហើយទាល់តែខិតខំខ្លាំងទើបប្រាក់ចំណូលអាចរកចូលគ្រាន់ធូរដូចគេឯង ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ប្រកបការងារអ្វីឃើញថាមានការលូតលាស់ទៅមុនជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នា៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ទាំងបុរស ស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិចពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះប៉ុណ្ណោះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរាវ ខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេជាងសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ការរស់នៅងាយជួបបញ្ហារោគជំងឺ ចូរប្រយ័ត្នរោគចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងអ្វីក៏តែងផ្តល់ផលល្អៗមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាច្រើន៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ទាំងបុរស ស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិចពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះវិវាទ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរាវ ខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ គប្បីមានការខន្តី និងបើកចិត្តឱ្យទូលាយទើបគ្មានទំនាស់កើតឡើង។ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណង និងជួបផលលំបាកតូចធំណាស់។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។លោកអ្នកចង់ធ្វើអ្វី ឬចង់ដោះស្រាយរឿងអ្វីតែងដំណើរការស្រួល ដោយគ្មានឧបសគ្គច្រើនចូលបិទបាំងរារាំងផ្លូវឡើយ។នៅថ្ងៃនេះបើមានការប្រកបការងារមានសភាពរលូនល្អ ហើយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចទៅនឹង” ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ ចំពោះស្វាមីភរិយាក្នុងក្រុមគ្រួសារមានភាពសុខដុមរមនា ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកតែងជួបនូវបញ្ហាចម្រូងម្រាសខ្លះៗយាយី ប៉ុន្តែយ៉ាងណាក៏ពុំមានអ្វីកើតឡើងធំដុំគួរឱ្យព្រួយបារម្ភឡើយ។ការប្រកបការងារ របស់លោកអ្នកឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏មានក្រុមមនុស្សជួយជ្រោមជ្រែង។ចំពោះការធ្វើជំនួញទី ជិត ឆ្ងាយ របស់លោកអ្នកទោះបច្ចុប្បន្នជួបផលលំបាកបែបណាក្តីក៏អាចរកផលកម្រៃគ្រាន់ជាទីពេញចិត្តមួយចំនួនផងដែរ។ គូស្នេហ៍ក្នុងរយៈពេលនេះបើទោះបីជាមានអ្នកក្រៅចង់បំបែកក៏ពុំមានបញ្ហាចោទធំដុំទេ៕