ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​គឺមាន​គ្រោះ​ច្រើន​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វីៗ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​អាច​ចៀសផុត​ផល​អាក្រក់​ចំពោះមុខ​ទៅរួច​។​ចំណែក​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ ហើយ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិន​ឈប់ឈរ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ ការធ្វើដំណើរ​ឆ្ងាយ​ជិត លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​កូនចៅ​នៅក្រោម​បង្គាប់​ឬ​បើជា​កូនចៅ​គេ​អាច​នឹងត្រូវ​ជួប​ផល​លំបាក​អ្វីមួយ​ដោយសារ​ចៅហ្វាយនាយ​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស និង មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ ពីព្រោះថា​ងាយ​ធ្លាក់​បញ្ហា​តូចធំ​ចូលមក​ណាស់ ។​កិច្ចការងារ​តូចធំ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តោង​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ ហើយ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ដែរ​ប្រយ័ត្ន​ត្រូវគេ​រុញច្រាន​ឱ្យ​ធ្លាក់ទឹក​ដោយ​មិនដឹង​ខ្លួន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ពេក​ឡើយ​ពីព្រោះ​មិន​ផ្តល់​ផល​ល្អ​ទេ និង​បើ​ដួល​រំលំ​វិញ​គឺ​គ្មាន​នរណា​ជួយ​លើក​នោះឡើយ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ក្នុង​ពេលនេះ​បើទោះបី​ឃើញថា​មានការ​ចម្រើន​លូតលាស់​ឆាប់រហ័ស​បែបណា​ក្តី​តែង​មិនអាច​ធ្វេសប្រហែស​បានឡើយ ហើយ​ត្រូវ​ចងចាំ​ថា​កិច្ចការ​បើ​ងាយ​ឡើង​ក៏​ងាយ​ចុះទៅ​វិញ​ដែរ​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ពុំ​សូវ​មានដំណើរ​រីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ផ្ទាល់ខ្លួន​ឃើញថា​មានការ​បោះ​ជំ​ហ៊ាន​ទៅមុខ ហើយ​ចង់​ទំនាក់ទំនង​អ្វី​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​តែង​ត្រូវបាន​បណ្តា​មិត្តភក្តិ​កើតការ​គោរព​ខ្លបខ្លាច ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​សមប្រកប​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ការរក​ផល​កម្រៃ​បើ​ឃើញថា​អ្នកដទៃ​គេ​រកបាន​កុំ​ប្រឹងរក​តាម​ពេក​ព្រោះថា​មិនអាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ថ្ងៃនេះ​ចង់​ជជែក ឬ​ចង់​ដោះស្រាយ​រឿង​អ្វីមួយ​អាចធ្វើ​បាន​ពីព្រោះថា​តែង​ស​សម្រេច​ដូច​គាប់​បំណង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួលដំណឹង​ល្អ​ដោយមាន​ការរីកចម្រើន​ជឿនលឿន​ទៅមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​មនុស្ស​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​នាំទុក្ខ​លំបាក​នៅ​គ្រាក្រោយ​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​និង​ដាច់ខាត​មិនត្រូវ​យក​កំហឹង​ទល់​កំហល់​ឡើយ​នាំ​តែ​កើត​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ដោយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ច្រើនពេក​ឡើយ បើ​ពុំនោះ​នាំ​តែ​រឿង​រាវ​ដាក់ខ្លួន​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ ប៉ុន្តែ​បើ​ថយក្រោយ​វិញ​ក៏​ឆាប់រហ័ស​ដែរ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​ហើយ​មិន​ត្រូវធ្វើ​កិច្ចការងារ​អ្វី​សំខាន់​ពេក​ដែរ​ពីព្រោះថា​ឧបសគ្គ​នៅ​រា​រាំងមុខ​ខ្លះៗ​នាំ​ជួប​ផល​លំបាក​ក្នុងការ​ឆ្លងកាត់​។​រាល់​កិច្ចការងារ​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ទប់ចិត្ត សង្កត់​អារម្មណ៍ និង​ប្រញាប់​ដោះស្រាយ​ទើប​រឿង​តូច​មិន​រីក​ជាធំ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា ឬ​ចង់​ជជែក​ពិភាក្សា​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​អា​ចរក​ច្រកចេញ​បាន​ខ្លះ​នា​ថ្ងៃនេះ​។​ថ្ងៃ​នេះដែរ​ដំណើរ​ជីវិត​គាប់ប្រសើរ​ប្រពៃ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើជា​ស្ត្រី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ជាង​បុរស​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​ជាង​សព្វមួយដង​។​ការបំពេញ​ការងារ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ដែរ ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។ រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ចង់​ដោះស្រាយ ឬ​ចរចា​អ្វីមួយ​ឃើញថា​តែង​ពុំ​សម្រេច​ដូច​បំណង ឬក៏​ជួប​ស្ថានភាព​លំបាក​ដែរ​។​សម្រាប់​កម្មករ ឬ បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តួនាទី​ការងារ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕