នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដំណើរជីវិតឡើងខ្ពស់ ម្ល៉ោះហើយអ្វីៗតែងជួយទ្រទ្រង់ឱ្យអ្នកងើបឡើងជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលដំណឹងអ្វីមួយដែលជឿនលឿនទៅមុខថែមទៀត។ថ្ងៃនេះដែរផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផ្លែផ្កាល្អតែងហុចមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួនផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។លោកអ្នកតែងលេចចេញនូវបញ្ហាមួយចំនួនយាយីនាំឱ្យពុំសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ថ្ងៃនេះបើលោកអ្នកចេញដំណើរប្រកបការងារទីឆ្ងាយតែងកើត មានការរកាំចិត្តនិងជួបបញ្ហាប្រទាំងប្រទើសច្រើន។ដំណើរជីវិតការប្រកបការងាររបស់លោកអ្នកវិញមានជោគមានជ័យ ហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ អ្នកប្រកបការងារឃើញថាពុំសូវជឿនលឿនទៅមុខប៉ុន្មានទេ ហេតុនេះគប្បីប្រយ័ត្នប្រយែង និង ត្រូវយកចិត្តទុកដាក់ជាលក្ខណៈពិសេសកាន់តែប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការប្រែប្រួលច្រើនឡើយ គឺចំណូលជួបបញ្ហាតានតឹងខ្លាំងបន្តិច ហើយបើនិយាយពីចំណាយវិញគឺសព្វសារពើសឹងតែទប់ទល់ពុំចង់ឈ្នះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការប្រេះឆាកាលពីមុនមក ហើយចង់ផ្សំផ្សានាពេលនេះពុំសូវល្អទេ ពីព្រោះថាបើងាយត្រូវរ៉ូវក៏ងាយបាក់បែកទៅវិញដែរ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយទើបធ្វើឱ្យងាយកើតបញ្ហាតប់ប្រម៉ល់ និង ពិសេសទាំងសាច់ញាតិមិត្តក៏តែងបង្កការថ្នាំងថ្នាក់នាំពិបាកដំណើរជីវិតរស់នៅដែរ។ ការប្រកបការងារពុំសូវភ្លឺថ្លាប៉ុន្មានទេ ហើយពិសេសកិច្ចការតែងមិនអាចទម្លុះទម្លាយដល់ចប់ចុង ចប់ដើម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អតែយ៉ាងណាការរកផលចំណូលនោះមិនឆ្លើយតបដូចជាទីគាប់ចិត្តទេគឺបានត្រឹមមួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។យីអ៊ុនរបស់លោកអ្នកក្នុងថ្ងៃនេះបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។លោកអ្នកអាចមានដំណឹងល្អ ឬ ដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ និង បង្ករឿងរាវដោយប្រការណាមួយ។ក្នុងថ្ងៃនេះបើទោះបីលោកអ្នកណាត់ជួបនរណាក៏តែងមានភាពស្រស់បំព្រង និង មានជោគមានជ័យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូស។ រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការហួងហែង និង ម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន៕
ឆ្នាំមមី៖ រាសីស្រុតចុះ។លោកអ្នកទោះធ្វើអ្វីក៏ដោយចូរប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់បន្តិចទើបគ្មានរឿងរាវមិនល្អឈានចូលកើត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបបញ្ហាកកូរផ្លូវចិត្តច្រើន ពិសេសងាយកើតរឿងរាវចម្រូងចម្រាសថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលល្អដូចសព្វមួយដង៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលពិសេសតែងកើតមានរឿងរាវជាមួយអ្នកដទៃថែមទៀត។ រីឯសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាផងដែរ។ ការប្រកបការងារនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ចរចា ឬសម្រុះសម្រួល អ្វីមួយពីព្រោះថាការទទួលជោគជ័យដូចគាប់បំណងនោះមានខ្ពស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខប្រពៃគួរសម។បើលោកអ្នកចង់ចេញប្រកបកិច្ចការងារ ឬ បញ្ចេញប្រាក់កាសអ្វីក៏តែងហុចផ្លែផ្កាគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញទាំងរយៈពេលខ្លីនិងយូរអង្វែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់ និង កំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។នៅខែនេះលោកអ្នកតែងទទួលរងការនឿយហត់ស្ទើរពេញមួយខែ មានរឿងរាវចូលមកកកូរផ្លូវចិត្ត ហើយផលប៉ះពាល់នោះ បុរសតែងកើតឡើងច្រើនជាងស្ត្រី។ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ គូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើនបន្តិច ហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារ តូចធំ។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនាពេលក្រោយ៕