អ្នកកើតឆ្នាំឆ្លូវ,ជូត,រកា នៅរយៈពេល២ថ្ងៃទៀតលោកអ្នកនឹងប្រមូលលុយមកវិញហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំឆ្លូវ,ជូត,រកា និងមានលាភសំណាងប្រមូលលាភលុយរបស់ខ្លួនចូលផ្ទះវិញនៅរយៈពេលពីរថ្ងៃទៀតនេះ។

ឆ្នាំឆ្លូវ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកនឹងទទួលបានទ្រព្យរស់គឺមានមនុស្សល្អៗជាច្រើនចូលមកជួយជ្រោមជ្រែងក្នុងកិច្ចការរហូតសម្រេចប្រយោជន៍ធំធេង រួមនឹងមានរឿងល្អៗចូលមកដំណាលគ្នាផងដែរ។

ឆ្នាំជូត៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកទទួលបានកំណប់ទ្រព្យពិសេសណាមួយដែលតែងតែប៉ងប្រាថ្នាជាយូរមកហើយ គឺលាភធំ លុយធំចូលមកពេញៗដៃ ណែនៗហោប៉ៅលែងខ្វល់ខ្វះចាយទៀតឡើយ ឯបំណងប្រាថ្នារបស់លោកអ្នកទាំងអម្បាលម៉ានក៏ត្រូវសម្រេចទាំងអស់ដែរ។

ឆ្នាំរកា៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកផុតទុក្ខ អស់ភ័យ ផុតអស់ស៊យជួបតែលាភសំណាង កាក់កបនឹងមុខរបរខ្លាំង លុយធំហូរចូលផ្ទះ លើករាសីអង្គុយលើគំនរទ្រព្យសម្បត្តិដ៏មហាសាលប្រកបដោយសិរីសួស្តីវិបុលសុខគ្រប់ប្រការ ដែលចាត់ថាជាថ្ងៃមហាសំណាង មហាមង្គលបវរមហាប្រសើរ៕