ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើទោះបី​ជួប​នូវ​បញ្ហា​តានតឹង​ខ្លះៗ​ក្តី ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់​។​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏ដោយ​លោក​អ្ន​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដោយសារ​ភាព​ឧបទ្រព​នៅតាម​ជាប់​នៅឡើយ ម្ល៉ោះហើយ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​មានទំនាស់​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន និង សមាជិក​ក្រុមគ្រួសារ​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​កិច្ចការ​បើ​ធ្លាប់តែ​ចុះ​ដុនដាប បាន​ងើប​ឡើងវិញ ហើយ​ធ្វើ​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែម​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​មានរឿង​រាវ​អ្វី​ត្រូវ​ចេះ​អត់ធ្មត់ និង​ធ្វើ​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន ។​ការប្រកប​ការងារ​អ្វី​ក៏ដោយ​លោកអ្នក​តែង​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​នាំ​ជួប​ការលំបាក​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​តែង​មានរឿង​រកាំចិត្ត​ច្រើន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត និង​ពាក់មុខយក្ស​ដាក់គ្នា​មិនតិច​ដែរ​ទេ​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត ។​ការរស់នៅ​លោកអ្នក​អាច​ទទួល​ការជួយជ្រោមជ្រែង​ពី​ញាតិមិត្ត​បងប្អូន និង​ចង់​ពឹងពាក់​នរណាម្នាក់​តែងមាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពីព្រោះថា​តែងមាន​ការសហការ​ពី​អ្នកដទៃ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំរោង៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​ផ្ទុះ​នូវ​កំហឹង ហើយ​អាច​បង្កបញ្ហា​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង ហេតុនេះ​គប្បី​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស និង​ងាយ​កើតជា​កំហុស​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​អ្នកដទៃ​បន្តិច​ពីព្រោះ​គេ​ងាយ​ថ្នាំងថ្នាក់​ចាប់​ជា​កំហុស​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ ប្រើស​ម្តី​តូច សម្តី​ធំ ច្រើនពេក​ឡើយ បើ​ពុំ​នោះទេ​ងាយ​ផ្ទុះ​ជា​រឿង​រាវ​រីក​រាល​ដែល​អាចឈាន​ដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ដោយឡែក​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ ឬ ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ បណ្តាក់ទុន ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ចំណូល​កុំ​រំពឹង​ពេក​ព្រោះ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​ណាស់​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​តែង​ទទួលបាន​ដំណឹង​មិនល្អ និង​រឿង​រាវ​ខ្លះ​នាំឱ្យ​ប៉ះពាល់​ដល់​លោកអ្នក​ថែមទៀត​។​ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទេ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​។​ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ផល​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូស្នេហ៍​ប្រុស​ស្រី​មានការ​ពាក់មុខយក្ស​ដាក់គ្នា​ព្រោះតែ​ការ​ទាស់សម្តី​គ្នាច្រើន​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយពី​ព្រោះថា​ផល​សម្រេច​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពីព្រោះ​ឃើញថា​ផល​ដែល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​ជម្លោះ ហើយ​មានការ​ស្រុះស្រួល​គ្នា​រវាង​ស្វាមីភរិយា​ឡើងវិញ​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ពុំមាន​អ្វី​ល្អក់កករ​ឬ​បញ្ហា​ចូលមក​រារាំង​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ទៅ​ឆ្ងាយ​អស់រលីង​ធ្វើឱ្យ​ដំណើរ​ជីវិត​ប្រកបដោយ​ភាពស្រស់​ស្រាយ​ឡើងវិញ​។​ទាំង​ស្ត្រី​បុរស​រាល់​ការជជែក​កិច្ចការងារ​អ្វី​ក៏ដោយ​ងាយ​ឆាប់​ចប់ និង​ទទួលបាន​ផល​លឿន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀបប្រដូច​ទៅនឹង​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕