ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​នឹងធឹង​ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ ពីព្រោះថា​ងាយ​កើតរឿង​រាវ​ជាមួយ​សាច់ញាតិ ឬ​មិត្តភក្តិ​ទៀតផង​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន ហើយ​ពិសេស​ក្រុមមនុស្ស​ដែល​បង្ករឿង​ថ្នាំងថ្នាក់​ក៏​ច្រើន​ដែរ​។​ដូចនេះ​លោកអ្នក​មុន​ធ្វើ​អ្វីមួយ​គប្បី​មានការ​ត្រិះរិះ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​កើតការ​ភ្លាំងភ្លាត់​នាំ​សោកស្តាយ​នៅពេល​ក្រោយ​ពិសេស​បញ្ហា​ប្រាក់កាស​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​សេចក្តីស្នេហា​ពេក​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​រៀនសូត្រ​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​អាច​នឹង​ជួប​នូរ​រឿង​​រ៉ាវ​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើ​កិច្ចសន្យា ឬ​ការធ្វើ​បទសំភាសន៍​ផ្សេងៗ​ផង​។​ការប្រកប​ការងារ​មាន​សភាព​រលូន​ល្អ ហើយក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​របរ​ថ្មី​ក៏​អាចធ្វើ​បានតែ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្នុង​រយះពេល​វែង​ពុំសូវល្អ​ទេ ពោលគឺ​អាច​នឹង​ជួប​ឧបសគ្គ​ច្រើន​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ហាក់​មាន​និស្ស័យ​ល្អជា​មួយគូ​ស្នេហ៍​ដែល​ប្រៀបបាន​ទៅនឹង​ព្រះអាទិត្យ​នឹង​សត្វលោក​ដែល​មិនអាច​ខ្វះ​បាន ហើយ​បើ​លោក​អ្នកចេះ​ថែរក្សា​ចំណង​នេះ​គឺ​គ្មានអ្វី​បំបែកបំបាក់​បានឡើយ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន ហើយ​ដាច់ខាត​មិនត្រូវ​ជឿ​ក្រុមមនុស្ស​មិន​ស្គាល់មុខ​ឬ​មនុស្ស​ពុំ​សូវ​ស្គាល់គ្នា​នោះឡើយ ។​បញ្ហា​ការងារ និង ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បាន​សោះឡើយ ពុំ​នោះទេ​ពិតជា​ជួប​នូវ​ផល​លំបាក​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។​ចំពោះ​ការប្រកប​ការងារ​អ្វីមួយ​ត្រូវ​សន្សឹមៗ​នឹង​ប្រយ័ត្នប្រយែង និង​មិនត្រូវ​ធ្វើការ​ងារ​ណាមួយ​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​ឈានចូល​ជាង​សព្វមួយដង​។​ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវតែ​មានចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ក្នុងថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

ឆ្នាំមមី៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈពេល​នេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ ចូរ​ចេះ​ពិចារណា និង​ថ្លឹងថ្លែង​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​នៅពេល​ក្រោយ ។​ទាំង​ស្ត្រី​បុរស​រាល់​កិច្ចការងារ​តូចធំ​ពុំមាន​អ្វី​ប្រែប្រួល​ច្រើន​ឡើយ​គឺ​នៅតែ​ជួប​ការលំបាក​ភាគច្រើន​ដដែល​ទេ​។​ក្នុង​ពេលនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​ប្រថុយប្រថាន​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី​ទ្រង់ទ្រាយ​ធំ និង មិនត្រូវ​ប្រព្រឹត្តិ​ល្បែងស៊ីសង​ឡើយ ប្រយ័ត្ន​ក្រែង​ភ្លាត់ស្នៀត​អាច​វិនាស​អន្តរាយ​ទ្រព្យ​អស់រលីង​ពី​ខ្លួន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​មានរឿង​ខ្វាយខ្វល់​ច្រើន​៕

ឆ្នាំមមែ៖ ​រាសី​ស្រុតចុះ​។​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​អត់ធ្មត់ និង​មានចិត្ត​ត្រជាក់​ទើប​រឿង​ធំ​នឹង​រួម​ជា​តូច​វិញ ។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ពេក ហើយក៏​មិនអាក្រក់​ពេក​ដែរ ។​សម្រាប់​ការរស់នៅ​លោកអ្នក​ទោះ​ពុំមាន​ឧបសគ្គ​រារាំង​ដំណើរ​នាំ​ពិបាក​ដោះស្រាយ​នោះឡើយ​។​ដោយឡែក​អ្នក​ប្រកបការងារ​ពុំ​ត្រូវ​មើលស្រាល​យ ពីព្រោះថា​របស់​ទាំងអស់​នេះ​សុទ្ធសឹង​នាំ​អ្នក​ជួប​ផល​លំបាក​នាគ្រា​ខាងមុខ​វិញ​។​អ្នក​ប្រកប​ជំនួញ​វិញ​ប្រាក់កាស​រកបាន​ដោយ​តានតឹង​ខ្លាំងណាស់ ប៉ុន្តែ​ពេលនេះ​ចំណាយ​វិញ​មាន​គ្រប់​សារពើ​ធ្វើឱ្យ​រ៉ាប់រង​ពុំ​ចង់​ឈ្នះ​សោះឡើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ត្រចៀកស្រាល ត្រូវ​ចេះ​មើល​នឹង​ភ្នែក​ខ្លះ​ទើប​ពុំមាន​បញ្ហា​រកាំរកូស​កើតមានឡើង ៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​ការជជែក​ពិភាក្សា​អ្វីមួយ​តែង​មិនសូវ​សម្រេច ហើយ​ពិសេស​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់​ប្រៀប​គេ​ថែមទៀត​។​អ្នក​ប្រកបការងារ​វិញ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​សំខាន់ ឬ​កិច្ចការងារ​ធំដុំ​ឡើយ​។​ការប្រកប​ជំនួញ​វិញ មានតែ​ក្រុមមនុស្ស​ចាំ​ច្រណែនឈ្នានីស ឬ​ចាំមើល​តែ​លោកអ្នក​ខុស​ដើម្បី​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហេតុនេះ​ត្រូវ​ចេះ​ផ្តល់​សេចក្តីស្រឡាញ់​ចំពោះ​គ្នា​ឱ្យ​កាន់តែច្រើន​កាលណា​គឺ​កាន់តែ​ល្អ​កាល​នោះដែរ​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការផ្ទាល់ខ្លួន ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ដោយឡែក​កិច្ចការងារ​វិញ​បើ​លោកអ្នក​ព្យាយាម​ពុះពារ​នោះ​ក៏​តែង​សម្រេច​ជោគជ័យ​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចូលប្រឡូក​ការងារ​ថ្មីៗ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់​ចិញ្ចឹម​គ្រួសារ​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​តែង​ស្រស់ស្រាយ តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យពិច័យ​ផងដែរ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ជួប​ផល​លំបាក​នាគ្រា​ខាងមុខ​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារដួងរាសីឡើងខ្ពស់ ​រាល់​ចង្រៃ​ឧ​ប​ទ្រព្យ និង រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់នោះ លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕