នៅថ្ងៃច័ន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្ស ឬមានការខ្វែងគំនិតបង្កើតជាការអាក់អន់ចិត្តដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកធ្វើអ្វីក៏តែងជួបបញ្ហាកកូរផ្លូវចិត្តច្រើន ពិសេសងាយកើតរឿងរាវចម្រូងចម្រាសថៃមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលល្អដូចសព្វមួយដង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតពុំសូវល្អប្រសើរទេ ម្ល៉ោះហើយសម្រាប់ស្ត្រីចូរប្រយ័ត្នប្រយែងការរស់នៅឱ្យទ្វេរដងពីព្រោះថាផលមិនល្អងាយកើតឡើងជាងសព្វមួយដង។ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ឈានទៅមុខ ហើយធ្វើអ្វីៗឃើញថាក៏តែងក្រុមមនុស្សជួយជ្រោមជ្រែង។បើលោកអ្នកចង់ចេញប្រកបកិច្ចការងារ ឬ បញ្ចេញប្រាក់កាសអ្វីក៏តែងហុចផ្លែផ្កាគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់ និង កំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកទាល់តែចេះធ្វើគធ្វើថ្លង់ និងចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាកើតឡើងទៀត ។ការប្រកបការងារនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ចរចា ឬសម្រុះសម្រួល អ្វីមួយពីព្រោះថាការទទួលជោគជ័យដូចគាប់បំណងនោះមានខ្ពស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាគាប់ប្រពៃ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ការរស់នៅបើអ្នកដទៃបង្កកំហុស លោកអ្នក ត្រូវចេះ លៃលក អភ័យទោស និងចេះបើកចិត្តទូលាយទើបដំណើរជីវិតមានភាពសុខដុមជាងនេះ ។ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើនបន្តិចហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារ តូចធំ ទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនាពេលក្រោយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ដំណើរជីវិតរបស់មនុស្សយើងនោះមិនទៀងទាត់ពីព្រោះ ពេលខ្លះល្អ ឯ ពេលខ្លះអាក្រក់ពោលគឺពេលខ្លះមានរឿងរាវយាយី ឯ ពេលខ្លះទៀត មានការសប្បាយ ក្អាកក្អាយ។ការប្រកបការងារលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលពិសេសតែងកើតមានរឿងរាវជាមួយអ្នកដទៃថែមទៀត។ រីឯសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។យីអ៊ុនរបស់លោកអ្នកក្នុងថ្ងៃនេះបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។លោកអ្នកអាចមានដំណឹងល្អ ឬ ដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សទៀតផង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះផ្លាស់ប្តូរមករលូនល្អ ម្ល៉ោះហើយអ្វីៗតែងជួយទ្រទ្រង់ឱ្យអ្នកងើបឡើងជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកអាចក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផ្លែផ្កាល្អតែងហុចមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួន។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ទាំងស្ត្រីបុរសក្នុងការធ្វើដំណើរទីជិតឆ្ងាយត្រូវចេះត្រៀម និង ប្រយ័ត្នប្រយែងទាំងខ្លួនឯងនិងយានជំនិះពីព្រោះថាងាយទទួលរងផលលំបាកណាមួយកើតឡើងជាងសព្វមួយដង។ការប្រកបការងារបើទោះបីលោកអ្នកខំរត់ចុះឡើងក៏ពុំសូវសម្រេចដូចគាប់បំណងដែរគឺច្រើនខកបំណងច្រើនជាង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺន និង បញ្ហាចូលមកលុកលុយច្រើន។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះមិនត្រូវរឹងចចេស ឬមាត់ឥតគម្របប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។អ្នកប្រកបការងារឃើញថាពុំសូវជឿនលឿនទៅមុខប៉ុន្មានទេ ហេតុនេះគប្បីប្រយ័ត្នប្រយែង និង ត្រូវយកចិត្តទុកដាក់ជាលក្ខណៈពិសេសកាន់តែប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការប្រែប្រួលច្រើនឡើយ គឺចំណូលជួបបញ្ហាតានតឹងខ្លាំងបន្តិច ហើយបើនិយាយពីចំណាយវិញគឺសព្វសារពើសឹងតែទប់ទល់ពុំចង់ឈ្នះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការប្រេះឆាកាលពីមុនមក ហើយចង់ផ្សំផ្សានាពេលនេះពុំសូវល្អទេ ពីព្រោះថាបើងាយត្រូវរ៉ូវក៏ងាយបាក់បែកទៅវិញដែរ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយទើបធ្វើឱ្យងាយកើតបញ្ហាតប់ប្រម៉ល់ និងពិសេសទាំងសាច់ញាតិមិត្តក៏តែងបង្កការថ្នាំងថ្នាក់ផ្លូវចិត្តច្រើន។ការប្រកបការងារជួបប្រទាំងប្រទើស ហើយពិសេសកិច្ចការតែងមិនអាចទម្លុះទម្លាយដល់ចប់ចុង ចប់ដើមទៀតផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អតែយ៉ាងណាការរកផលចំណូលនោះមិនឆ្លើយតបដូចជាទីគាប់ចិត្តទេគឺបានត្រឹមមួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕