ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ដោយសារតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង​មាន​បញ្ហា​មិនល្អ​រត់​ចូល​ច្រើន​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ច្រើនពេក​ឡើយ បើ​ពុំ​នោះទេ​អាច​នឹង​ជួប​រឿង​ខាត​ប្រយោជន៍​អ្វីមួយ​ពុំខាន​។​ទោះបីយ៉ាងណា​យីអ៊ុន​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ចំពោះ​ការប្រកប​កិច្ចការងារ​ពេលព្រឹក​ប៉ុន្មាន​នោះឡើយ ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​បន្តិច ហើយ​បើ​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម ហើយ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ក៏​រលត់រលាយ​ទៅ​ចាក​ឆ្ងាយ​ដែរ​។​ការប្រកប​ការងារ​គឹ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ីក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាងដូច​សមប្រកប​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត និង មិនសូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​បើ​លោកអ្នក​ចង់​ស្វែងរក​អ្វីមួយ​គឺអាច​នឹង​ជួប​នូវ​ក្តី​សម្រេច ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក៏​ក៏​តែង​គេ​អាណិត​ជួយ​ដោះស្រាយ​ដែរ​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ​បើ​ចង់​ចូល​ដោះស្រាយ​បញ្ហា​តូចធំ​ក៏​តែង​ផ្តល់​ផល​ល្អ​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ ហើយក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​សម្រាប់​ស្ត្រី​បុរស​បញ្ហា​ដែល​ទាក់ទង​ប្រាក់កាស​គប្បី​ប្រយ័ត្នប្រយែង​ព្រោះ​មិន​ត្រឹម​ជួប​ការលំបាក​ដោះស្រាយ​ទេ តែ​នៅ​អាច​កើតរឿង​ជម្លោះ​វិវាទ​ទៀតផង​។​ថ្ងៃនេះ​បើទោះបី​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រែកពន់​ភាពលំបាក និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​ចេះ​អត់ធ្មត់​ក៏​តែង​ជោគជ័យ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ឱ្យជួយ​អ្វីមួយ​មិនត្រូវ​រំពឹង​ពេក​ឡើយ​ពីព្រោះថា​ផល​ដែល​ទទួលបាន​មកវិញ​នោះ​តិចតួច​ណាស់​។​ការប្រកប​ការងារ​រ​បស់ លោកអ្នក​ក៏​មិនសូវ​ល្អប្រសើរ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នាពេលនេះ​អ្វី​ក៏ដោយ​មិនត្រូវ​រំពឹង​ពេក​ឡើយ​ពីព្រោះថា​ងាយ​ខកបំណង​និង​បញ្ហា​ច្រើន​យាយី​៕

ឆ្នាំមមី៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ចូល​មកឱ្យ​សប្បាយចិត្ត និង​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត ។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​រឿង​រាវ​ខ្លះ​លោកអ្នក​មិនត្រូវ​យកចិត្តទុកដាក់​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​បញ្ហា​កើត​ឡើងជា​រឿង​ធម្មតា​ចំពោះ​មនុស្សលោក​។​ធ្វើបាន​បែបនេះ​ទើប​សេចក្តី​សុខដុម​មាន​កាន់​តែ​ច្រើនជាង​នេះ​។​ទោះបីយ៉ាងណា​ក៏ដោយ​លោកអ្នក​ធ្វើ​អ្វីៗ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​កុំ​ធ្វើ​ទាំង​ចុងដៃចុងជើង​នោះ​នាំ​ជួបតែ​បញ្ហា​ស្មុគស្មាញ​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ជា​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិន​គប្បី​មានការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ហើយ បើ​ហ៊ាន​រិះគន់​អ្នកដទៃ​នាំ​ត្រូវ​កើតជា​រឿង​រាវ​នៅ​គ្រា​ខាងមុខ​ពុំខាន ។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ព្យុះភ្លៀង​កំពុង​អុកឡុក​ដំណើរ​ជីវិត​ស្នេហា​របស់លោក​អ្នក​ឱ្យទទួល​រង​ផល​លំបាក​ច្រើន​ចំពោះមុខ ៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការចេញដំណើរ​ពី​ផ្ទះ​មិន​ថា​ទី ជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ឬ​រុញ​រា​ការងារ​តូចធំ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​នា​ថ្ងៃ​ខាងមុខ​ពុំខាន​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​អំឡុង​ពេលនេះ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ចាំបាច់​ត្រូវ​ចេះ​មើល​គេឯង មិនត្រូវ​រឹង​ទ​ទឺង ឬ​ចង់​ឈ្នះ​ចាញ់​ជាមួយ​ក្រុមគ្រួសារ ឬ​អ្នកដទៃ​មិន​មើលមុខ​ក្រោយ​ឡើយ​នាំ​ជះ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​។​ដោយសារ​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់ៗ​ដែល​សេសសល់​ពីមុនមក​ពីព្រោះ​ថា​វា​នឹង​ផ្តល់​ផល​ល្អ​មក​អ្នក​វិញ​ច្រើនជាង​សព្វមួយដង​។​ ចំពោះ​រាល់​ការធ្វើ​ជំនួញ​ពុំ​សូវ​មានការ​លូតលាស់​ទៅមុខ​ទេ​ពោ​គឺ​មានការ​ថយក្រោយ​នាំឱ្យ​ជួប​ស្ថាន​ភាពលំបាក​ច្រើន​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ដោយសារ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក​ច្រើន​ទេ ហើយ​ពិសេស​មានការ​ចុះសម្រុង​គ្នា​ល្អប្រសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ គូស្នេហ៍​ក្នុង​ពេលនេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង ៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ថា​ស្តីបន្ទោស អ្នកដទៃ​ដោយ​មិន​បានគិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ងាយ​នឹង​ទទួលរង​ផលប៉ះពាល់​នាគ្រា​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ ឬ មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​បន្តិច​។ ​គូស្នេហ៍​ក្នុង​រយៈពេល​នេះ​ចូរ​ប្រយ័ត្ន​មាន​អ្នក​ទី​៣​ចូលមក​ជ្រៀតជ្រែក​៕