យោងតាមគេហទំព័រហោរាសាស្រ្តចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ជាឆ្នាំមហាសំណាង ដែលនឹងទទួលបានលាភជ័យដូចព្យុះនៅរយៈពេល២ថ្ងៃទៀតនេះ។
ឆ្នាំកុរ៖ នៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញយ៉ាងត្រចះត្រចង់។
ឆ្នាំខាល៖ នៅរយៈពេល២ថ្ងៃទៀតនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតពិតជាមានភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំម្សាញ់៖ នៅរយៈពេល២ថ្ងៃទៀតនេះ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅអំឡុងពេលនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ៕