យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅកន្លះខែខាងមុខនេះនឹងមានលាភសំណាងឡើងកប់ ធ្វើឲ្យពួកគេជួបរឿងល្អៗជាច្រើនថែមទៀតផង។
ឆ្នាំវក៖ នៅរយៈពេលកន្លះខែខាងមុខនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំជូត៖ នៅរយៈពេលកន្លះខែខាងមុខនេះ លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំឆ្លូវ៖ នៅរយៈពេលកន្លះខែខាងមុខនេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត។ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា៕