ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។ ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ឬ​ជា​ខែ​ឆុង​(​តាម​ភាសា​ចិន​)​ប៉ុន្តែ​ក៏​ពុំមាន​អ្វី​ចូល​ប៉ះពាល់​យាយី​ច្រើន​ដល់​លោកអ្នក​នោះដែរ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​អាចមាន​រឿង​រាវ​ល្អ​ចូលមក ធ្វើឱ្យ​អ្វីៗ​ដែល​ធ្លាប់​មិនល្អ​នឹង​ប្រែ​មក​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ចំពោះ​បញ្ហា​ប្រាក់កាស​ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​លូតលាស់​ឈាន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។​ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ងាយ​ផ្លាស់ប្តូរ​ខាង​ផ្លូវ​អាមរ​ម្មណ៍​និង​កិច្ចការ​តូចធំ​ទៀតសោត​ក៏​ងាយ​ប្តូរផ្លាស់​ប្តូរ​ដូចគ្នា ។​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូ​ណ៍​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំថោះ៖ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ដែលជា​បញ្ហា​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ឡើយ​។​សម្រាប់​រយះពេល​នេះដែរ​រាល់​ឧបសគ្គ និង រាល់​បញ្ហា​ស្មុ​គ្រ​ស្មាញ​ត្រូវបាន​សាបរលាប​ទៅ​ឆ្ងាយ ធ្វើឱ្យ​ដំណើរ​ជីវិត ប្រកបទៅដោយ​ភាព​សុខដុម​ប្រសើរ​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហាលំបាក​រក​ចំណូល ហើយ​ពិសេស​ការចំណាយ​នោះ​មាន​ខ្ពស់​ថែមទៀត​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចេះ​ទប់​សម្តី​ឡើយ ម្ល៉ោះហើយ​បើ​មិនចេះ​កែប្រែ​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា និង​ទំនាក់ទំនង​កិច្ចការ​ដោយ​ទទួលផល​សម្រេច​នោះ​មាន​ខ្ពស់​គួរសម​។​ការប្រកប​ការងារ​អ្វី​ឬ បើ​មាន​ធ្វើ​អ្វីមួយ​ងាយ​ឆាប់​ចប់ និង​បើ​មានការ​ខិតខំ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​ដូច​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ពិសេស​ងាយ​អាច​ទាក់ទាញ​អតិថិជន​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង​នឹករលឹក​គ្នា​ដូច​សព្វមួយដង​ទេ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​មាន​បញ្ហា​កាល​ពីមុនមក ហើយ​លោក​អ្នកយក​ថ្ងៃនេះ​មក​ធ្វើការ​ដោះស្រាយ​តែង​ទទួល​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​បើ​លោក​អ្នកមាន​គម្រោង ឬ​ផែនការ​កិច្ចការងារ​អ្វីមួយ​តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ការធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វីៗ​មិនអាច​ធ្វេសប្រហែស​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​ឡើង​ពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូ​ណ៍​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស និង ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​អាច​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែម្តង​។​ការប្រកប​ការងារ លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច ពិសេស​បញ្ហា​ការងារ ត្រូវ​រែកពន់​ច្រើន ហើយ​កើត​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ហើយ​។​ រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​គឺ​ងាយ​កើត​អារម្មណ៍​ខឹងសម្បារ និង​កើតជា​រឿង​រាវ​ឈានចូល​ជាង​សព្វមួយដង គប្បី​មានការ​ប្រយ័ត្នប្រយែង ។​ចំពោះ​ការប្រកប​ការងារ​ក៏​តែង​មិន​សម្រេច​ដូច​បំណង​តាម​ការប៉ង​ទុក​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កើតមាន​រឿង​រាវ​រកាំរកូស​ច្រើន​បន្តិច​ព្រោះ​តែមាន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន ដូចនេះ​បើ​មិនចេះ​ដោះស្រាយ​ទេ​ពេលខ្លះ​រឿង​រាវ​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ការ​ប្រកែប្រកាន់​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ទំនាក់ទំនង​ការងារ ឬ​ផ្លាស់ប្តូរ​ការងារ​អ្វីមួយ​។​បើ​មាន​ការចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​លោកអ្នក​យក​ថ្ងៃនេះ​ក៏​ល្អប្រសើរ​ដែរ​ពីព្រោះថា​តែង​ទទួលជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា ការបណ្តាក់ទុន​ឬ ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​លេច​កើតរឿង​រាវ​បន្តិចបន្តួច​ចូល​យាយី​បង្ក​ឱ្យ​កើតការ​ថ្នាំងថ្នាក់​ចិត្ត​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​កកូរ​ផ្លូវចិត្ត​ច្រើន ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ថៃ​ម​ទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា ប៉ុន្តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​ចំពោះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​វិញ​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​រឿង​តូច​ទើប​មិនអាច​រីក​ក្លាយ​ជាធំ​បាន​។​ការប្រកប​ការងារ​បើ​ទោះបី​លោកអ្នក​ខំ​រត់​ចុះឡើង​ក៏​ពុំ​សូវ​សម្រេច​ដូច​គាប់​បំណង​ដែរ​គឺ​ច្រើន​ខកបំណង​ច្រើនជាង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន និង បញ្ហា​ចូលមក​លុកលុយ​ច្រើន​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕