យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីគារទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅសប្ដាហ៍ក្រោយនេះឆ្នាំមហាសំណាងចំនួន២ មានដំណើររាសីល្អឥតខ្ចោះ ហើយអ្វីដែលអស្ចារ្យនោះគឺនៅចុងខែនេះជាថ្ងៃបើក ទិសបើក ថ្ងៃលាភ ស្តេចទេវតាទ្រព្យពិនិត្យបញ្ជី ហើយប្រទាន សម្បត្តិមហាសាលដល់ទាំង២ខាងក្រោមនេះហូរហៀររស់ប្រកបដោយសេចក្តីសុខយ៉ាងខ្លាំង។
ឆ្នាំវក៖ នៅសប្ដាហ៍ក្រោយនេះនេះដួងរាសីលោកអ្នកល្អប្រសើរខ្លាំងណាស់ ជាឱកាសល្អក្នុងការសម្រេចចិត្ត ចរចា ឬធ្វើកិច្ចសន្យា និងផ្លាស់ប្តូរការងារអ្វីមួយរមែងបានជោគជ័យ និងទទួលលាភធំចូលមកក្នុងផ្ទះ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានការទិញចូលលក់ចេញចំណេញច្រើនលើសពេលណាណាទាំងអស់។
ឆ្នាំរោង៖ នៅសប្ដាហ៍ក្រោយនេះ រាសីនៃសំណាងលោកអ្នកខ្ពស់ត្រដែត យីអ៊ុនឡើងស្រឺតៗ ចាត់ថាជាពេលវេលាដែលលោកអ្នកត្រូវទទួលលាភធំចូលមកក្នុងជីវិតយ៉ាងសម្បូរហូរហៀរ។ សម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ រង់ចាំស្នេហា រង់ចាំដំណឹងល្អដទៃទៀតរមែងមានការឆ្លើយតបជាផលល្អមកវិញសមតាមបំណងប្រាថ្នា៕