អ្នកកើតឆ្នាំកុរ,រកា,ខាល សូមកុំរំលងនេះជាការទស្សទាយលាភសំណាងសម្រាប់អ្នកនៅខែក្រោយនេះ!

យោងតាមគេហទំព័រហោរាសាស្ត្រចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាឆ្នាំទាំងបីខាងក្រោមនេះ ត្រូវផ្លាស់ប្ដូរខ្សែជីវិតប្តូររាសីពីអាក្រក់ប្រែជាល្អជួបមហាសំណាងមានលាភមាសប្រាក់ដែលជាការកែប្រែជីវិតថ្មីចាប់ពីដើមខែក្រោយនេះទៅ។

ឆ្នាំកុរ៖ ចាប់ពីដើមខែក្រោយនេះទៅ ការរកសុីទទួលទាន នឹងមានផលចំណេញ គ្មានឩបសគ្គមករារាំងឡើង។ រាសីនៃសំណាងឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ នៅអំឡុងពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។

ឆ្នាំរកា៖ ចាប់ពីដើមខែក្រោយនេះទៅ ដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

ឆ្នាំខាល៖ ចាប់ពីដើមខែក្រោយនេះទៅ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែត មានជោគ មានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ នៅចន្លោះពេលនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕