យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហោល្បីឈ្មោះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះបានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងជាប់ខ្លួនចាប់ពីថ្ងៃនេះរហូតដល់ចុងសប្ដាហ៍ផងដែរ។
ឆ្នាំរោង៖ ចាប់ពីថ្ងៃនេះទៅលាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ហើយបើតាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភ មានជ័យ លុយធំចូលមកហៀរដៃរហូតដល់ចុងសប្ដាហ៍នេះ។
ឆ្នាំឆ្លូវ៖ ចាប់ពីថ្ងៃនេះ ដល់ចុងសប្ដាហ៍ ដួងរាសីនៃសំណាងរបស់លោកអ្នកល្អគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកធ្វើការងារឱ្យពេញដៃពេញជើង ព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាផងដែរ។
ឆ្នាំវក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃចុងសប្ដាហ៍ ដួងរាសីនៃសំណាងអ្នកឡើងខ្ពស់ត្រដែត បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីគាប់ចិត្ត៕