នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកពឹងពាក់ ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនឆ្លើយតបដូចក្តីបំណងនោះឡើយ ។ក្រៅពីនេះបើចង់ទិញផ្ទះសម្បែងអ្វីមួយក៏ជាពេលវេលាមិនសមរម្យផងដែរ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គនិងមានការភ្លាំងភ្លាត់ច្រើន។អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ -រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះ ផលល្អ និង មិនល្អនៅតែលាយឡំគ្នានៅឡើយ ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើន។ចំពោះកិច្ចការងាររបស់ លោកអ្នកហាក់ទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។ អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងដំណើរជីវិតរបស់មនុស្សយើង ពេលខ្លះមានបញ្ហាច្រើន មានបញ្ហាតិច ឬបើពុំមានបញ្ហាសោះនោះគឺពុំអាចមានឡើយ។ហេតុនេះបើទោះបីមានអ្វីកើតឡើងក៏មិនត្រូវរុញរាឬចុះចាញ់នោះដែរ។ បើដួលហើយត្រូវចេះក្រោកឡើងវិញដោយខ្លួនឯង។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ប្រកបការងារតូចធំពីព្រោះថាបើទោះលទ្ធផលមិនច្រើនតែក៏កើតមានការគ្រាន់សុខស្រួលចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើសម្លឹងមើលឃើញអ្វីមួយ និងប្រាថ្នាចង់ធ្វើអ្វីមួយគឺតែងផ្តល់ផលគ្រាន់គាប់ប្រសើរមួយចំនួនផង។ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ថ្ងៃនេះបញ្ហាអាក្រក់នានាបានចាកចេញ ហើយផលល្អៗបានហូរចូលមកជំនួសវិញ។ ការប្រកបការងារ ឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុមផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។ រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារ ហើយលោកអ្នកចង់ធ្វើការដោះស្រាយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង។ការប្រកបការងារមានសញ្ញាភ្លើងខៀវបើករង់ចាំឡើងវិញ ហើយធ្វើអ្វីៗក៏មានភាពសុខដុមគ្រាន់គាប់ប្រសើរជាងមុនដែរ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកឃើញថា ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។បញ្ហាលំបាកនិងរឿងរាវរកាំចិត្តនៅថ្ងៃនេះបានសាបរលាបបាត់ទៅឆ្ងាយធ្វើឱ្យការប្រកបការងារពេញដៃពេញជើងឡើងវិញ ។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំណាមួយហើយ។ ស្វាមីភរិយាមានភាពស្រស់ស្រាយ និងបើមានរឿងរកាំរកូសជាពេលវេលាក្នុងការដោះស្រាយបំផុត៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។ការប្រកបការងារទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មង និងរកាំរកូសច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។បើលោកអ្នកមានរឿងរាវធ្លាប់តែទុក្ខកង្វល់មិនចេះអស់នោះ នាពេលតែងចាប់ផ្តើមធូរស្បើយ បន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងផ្តល់ផលល្អផង។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសដែរ ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកធ្វើអ្វីមួយកុំសូវទុកចិត្តគេពេកពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីនាំពិបាកត្រូវដោះស្រាយនាពេលក្រោយ។សម្រាប់ស្ត្រីការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយហើយជួបប្រទះគូប្រជែងខ្លាំងបែបណាក៏ពុំព្រួយបារម្ភដែរពីព្រោះថាលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។សម្រាប់រាល់កិច្ចការងារវិញលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕