នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យផងដែរ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អប្រសើរ ហេតុនេះបើចង់ធ្វើអ្វីមួយគួររួសរាន់ពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅមកវិញជានិច្ច។ចូរលោកអ្នករវាសរវៃប្រកបការងារ ហើយទំនាក់ទំនងឲ្យបានច្រើននោះមិនអត់ប្រយោជន៍ឡើយទៅគ្រាក្រោយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះធំដុំឬរកស៊ីនាយអាយក្តីតែងអាចទទួលផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជ្រួលជ្រើមតាមមិត្តភក្តិប្រយ័ត្នធ្លាក់ក្នុងភក់ជ្រាំមិនដឹងខ្លួននៅគ្រាខាងមុខ ហើយត្រូវមករែកពន់ទុក្ខសោកមិនអាចស្តារឡើងវិញ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងកិច្ចការងារបន្តិចពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃឡើងណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុ និងការទទួលរងឈឺខ្លួនប្រាណដោយប្រការណាមួយ។ការធ្វើដំណើរប្រកបកិច្ចការងារឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀត ដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ការរស់នៅទាំងស្ត្រីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយីឬទទួលរងសម្ពាធផ្លូវចិត្តបានធូរស្បើយឡើងវិញ ហើយកំពុងទទួលជោគជ័យថ្មីៗមកផង។ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ការប្រកបការងារទោះបីលោកអ្នកខ្លះបានគ្រាន់សុខស្រួលខ្លួនបន្តិចពិតមែន តែលោកអ្នកខ្លះក៏ជាប់កិច្ចការងារពិបាកពុះពារឆ្លងកាត់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកឡើងវិញខ្លះៗហើយនិងបើលោកអ្នកចង់បើករបរថ្មីៗក៏ជាពេលវេលាល្អផង។ សម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រសើរឡើងវិញបើទោះបីមានជម្លោះហើយថ្មីៗក្តី៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការប្រកបការងារ របស់លោកអ្នកងាយកើតភាពប្រទាំងប្រទើស និងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។លោកអ្នកថ្ងៃនេះឱ្យប្រយ័ត្នមានជម្លោះពាក្យសម្តីជាមួយមនុស្សនៅក្នុងក្រុមគ្រួសារនិងគូស្នេហា។ការប្រកបការងារជួបបញ្ហាសៅហ្មង និងក្រុមមនុស្សបង្កបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការប្រកបការងារលោកអ្នកត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។ក្រៅពីនេះចំពោះតំណែងការងារក៏អាចត្រូវបានគេមើលឃើញ ហើយអ្នកខ្លះអាចត្រូវបានតម្លើងតួនាទីផងក៏អាចថាទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។ សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបើលោកអ្នកការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្ត និងជួបបញ្ហាប្រទាំងប្រទើសច្រើន។ដំណើរជីវិតការប្រកបការងាររបស់លោកអ្នកវិញមានជោគមានជ័យហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕