យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ថាអ្នកកើតឆ្នាំថោះ,មមែ,រកា នឹងមានលាភសំណាងហូរចូលនៅថ្ងៃស្អែកនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹងពីលេខសំណាងនិងពណ៍នាំលាភរបស់ខ្លួនផងដែរ។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះរាសីនៃសំណាងលោកអ្នកឡើងខ្ពស់ខ្លាំងណាស់ ពណ៌នាំលាភខៀវ លេខនាំសំណាង១៨៩មានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច មានលាភ មានលុយជុំចូលគ្រប់ទិស និងកិច្ចការអ្វីៗរមែងជោគជ័យសព្វគ្រប់បែបយ៉ាង។
ឆ្នាំមមែ៖ ពណ៌នាំលាភ ខៀវ លេខនាំសំណាង២៦៩ លើករាសីនៃសំណាងឡើងខ្ពស់ត្រដែត នៅថ្ងៃស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះលោកអ្នកមានគេជួយច្រើនណាស់ មិនថាអ្នកដើរដល់ណាទេ សុទ្ធតែមានអ្នកនាំមាសនាំប្រាក់ នាំជោគជ័យមកជូន ជាពិសេសប្រើពណ៌នាំលាភប្រផេះ លេខនាំសំណាង៤៥៩ អ្នកក៏អាចប្រើបញ្ញាញាណដ៏ឆ្លាតវៃរបស់អ្នកដើម្បីចំណេញបានប្រាក់ធំចូលមកដែរ៕