យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីជើងលេខរបស់អ្នកកើតឆ្នាំម្សាញ់,ឆ្លូវ,មមែ នៅថ្ងៃស្អែកនេះ ពិតជាល្អ និងមានឱកាសទទួលបានលាភសំណាងជាច្រើនទៀតផង។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកចង់មានគម្រោងឬរៀបចំកិច្ចការអ្វីមួយសម្រាប់បំពេញ ការងារផ្ទាល់ខ្លួនឬសូម្បីតែក្រុមហ៊ុនក្តីតែងទទួលផលសម្រេចមួយចំនួនត្រឡប់មកវិញផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បើករបរថ្មីឬផ្លាស់ទីកន្លែងលក់ដូរតែងផ្តល់ផលល្អៗមកវិញជានិច្ច។
ឆ្នាំឆ្លូវ៖ នៅថ្ងៃស្អែកនេះ ទោះលោកអ្នកប្រកបការងារអ្វីមានការប្រែប្រួលពីអាក្រក់មកល្អ តែក៏ត្រូវប្រុងប្រយ័ត្នដែរព្រោះថាបញ្ហារកាំរកូសតែងកើតមានជាញឹកញាប់ផងដែរ។ សម្រាប់ការចរចាឬទំនាក់ទំនងការងារគឺទទួល ផ្លែផ្កាល្អៗ និងតែងហុចឱ្យជាប់ជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹង ដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតការទាស់ទែងគ្នាថែមទៀត។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ លោកអ្នកមិនត្រូវមានក្តីសង្ឃឺមអ្វីមួយខ្លាំងក្លាពេកដែរពីព្រោះឃើញ ថាផលអាក្រក់មួយចំនួនក៏មានចំពោះមុខ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការ ជឿនលឿនទៅមុខល្អហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អប្រពៃបំផុត៕