នៅថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ការរស់នៅបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពិភាក្សាជាមួយបងប្អូនទុកចិត្តបានថ្ងៃនេះពីព្រោះថាការសម្រេចចិត្តដោយពុំមានអ្នកពិភាក្សាពេលខ្លះលោកអ្នកអាចធ្លាក់ទឹកដោយប្រការណាមួយផង។ការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាបញ្ហារកាំផ្លូវចិត្តក៏មានច្រើនផងដែរ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើលោកអ្នកមានបញ្ហាជាមួយអ្នកដទៃ ហើយចង់សម្រុះសម្រួលឬចង់ដោះស្រាយតែងទទួលផ្លែផ្កាដូចគាប់បំណង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ថ្ងៃនេះបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហា និង ពិសេសក្រុមមនុស្សងាយបង្កជារឿងរាវកើតឡើង។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ការរស់នៅ លោក អ្នក មិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយ ពីព្រោះងាយកើតបញ្ហារត់ចូលណាស់ផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិតមានភាពរលូនល្អ និងបើមានការជជែកពិភាក្សាតែងឆាប់ចុះសម្រុងគ្នាជាងសព្វមួយដង។ដោយឡែកការជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុបមួយចំនួនយាយីតែយ៉ាងណាការរស់នៅក៏មានភាពសុខដុមគួរសម។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបបញ្ហាអ្វីត្រូវចេះត្រៀមទប់ទល់ឱ្យល្អទើបគ្មានបញ្ហាមិនល្អចោទឡើង។ទោះធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការធ្វើអ្វីមួយងាយភ្លាំងភ្លាត់តិចតួច ហើយធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ទោះបីយ៉ាងណាការធ្វើដំណើរចូរប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់។ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត និងមានជោគលាភផង។ ទាំងស្ត្រីបុរសទោះប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលជាការធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការងាយចំពោះមុខនោះឃើញក៏ពុំមានបញ្ហាអាក្រក់ចូលមកយាយីកើតដែរ។នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕