នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ទាំងបុរស ស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិចពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះប៉ុណ្ណោះ។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរាវ ខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវរក្សាភាពនឹងធឹងបន្តិច ទើបប្រសឹរ និងក្រៅពីនេះត្រូវចេះជួយអ្នកដទៃខ្លះក៏ជារឿងល្អដល់ថ្ងៃក្រោយ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងសម្រេច និងទទួលជាលទ្ធផលគ្រាន់កក់ក្តៅជានិច្ច។បើលោកអ្នកមានការប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។ថ្ងៃនេះលោកអ្នកអាចចុះប្រកបកិច្ចការងារអ្វីបានពេញទី ហើយពិសេសផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាប្រពៃណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និង បើលោកអ្នកមិនទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះឧបទ្រពមិនល្អបានយាយីលើដំណើរជីវិតរបស់លោកអ្នក ដូច្នេះហើយនាំឱ្យ ជួបបញ្ហាប្រទាំងប្រទើស និងរឿងរាវរត់ចូលច្រើនគប្បីប្រយ័ត្នប្រយែង។ការប្រកបការងារបើមានកិច្ចការអ្វីសំខាន់ ហើយចង់ទៅពឹងពាក់នរណាម្នាក់ឱ្យជួយតែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេ ។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ បញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់ស្ត្រីពុំសូវល្អទេគឺមានគ្រោះច្រើនបន្តិច ដូចនេះទោះធ្វើអ្វីៗគប្បីមានការប្រយ័ត្នប្រយែងទើបអាចចៀសផុតផលអាក្រក់ចំពោះមុខ។ការប្រកបការងារអ្វីត្រូវចេះត្រួតពិនិត្យ ហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះផលល្អៗនឹងហុចឱ្យមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងលាភតូចធំច្រើនបោលហួស និងចាប់មិនសូវជាប់ប៉ុន្មានទេ។ រីឯសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចឡើយ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ការរស់នៅលោកអ្នកពុំគប្បីសេពគប់គ្រឿងស្រវឹងឬសេពគប់ល្បែងស៊ីសងពីព្រោះថាងាយជួបបញ្ហាជាងសព្វមួយដង។នៅថ្ងៃនេះដែរដោយសារយីអ៊ុនបានដាំក្បាលចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមនុស្សអាក្រក់ចាំមើលតែចន្លោះប្រហោងឬឃើញតែលោកអ្នកជាប់រវល់គេចាំវាយប្រហារប៉ុណ្ណោះ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ការរស់នៅទាំងនៅក្នុងផ្ទះស្បែង និងការធ្វើដំណើរទីជិតឆ្ងាយ ពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចកាន់តែប្រសើរ។នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ថ្ងៃនេះបើលោកអ្នកចង់ដោះស្រាយបញ្ហាអ្វីបើមិនចេះប្រើចិត្តសាស្ត្រឬធ្វើចិត្តត្រជាក់ដោយមើលក្រុមមនុស្សឱ្យបានត្រឹមត្រូវទេ ពិតជាជួបបញ្ហានៅពេលក្រោយវិញជាក់ជាពុំខាន។ចំណែកការប្រកបការងារទាំងស្ត្រីបុរសងាយជួបបញ្ហាប្រទាំងប្រទើសជាមួយអ្នកដទៃណាស់ចូរប្រយ័ត្នប្រយែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីត្រូវយកភាពត្រជាក់ដាក់ខ្លួនទើបប្រសើរ។ត្រូវចងចាំថាការយកកំហឹងទល់កំហល់មិនបានអ្វីឡើយ ហើយអ្វីដែលបាននោះច្រើនតែក្តីឈឺចាប់ប៉ុណ្ណោះ។ការប្រកបការងារជួបនៅលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាចូលយាយីច្រើនជាងសព្វមួយដង។ដោយឡែកនៅថ្ងៃនេះវិញចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើន ដូចនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចនឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចមានដំណឹងល្អថែមទៀតផង។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។ ការបំពេញការងារមានការចម្រើនលូតលាស់ និងកំពុងកើតវាលកាលត្រជាក់ត្រជុំល្អប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាបន្តិចបន្តួចយាយីធ្វើឱ្យមិនសូវសុខស្រួលផ្លូវចិត្តប៉ុន្មានឡើយ។ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសពេលនេះបើមានក្រុមមនុស្សភេទផ្ទុយគ្នាមកចងជាសម្ព័ន្ធមិត្តភាពគប្បីមានការពិនិត្យពិច័យបន្តិច ហើយមិនត្រូវទុកចិត្តគេពេកដែរនាំជួបផលលំបាកនៅពេលក្រោយ។នៅថ្ងៃនេះបញ្ហាតូចធំងាយកើតឡើង ហើយឱកាសប្រកបការងារអ្វីងាយភ្លាំងភ្លាត់នោះក៏មានខ្ពស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភហេងតូចធំច្រើនបោលហួស និងចាប់ពុំសូវជាប់ហើយទាល់តែខិតខំខ្លាំងទើបប្រាក់ចំណូលអាចរកចូលគ្រាន់ធូរដូចគេឯង ។ សេចក្តីស្នេហាប្រុសស្រីមានតែការនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕