លាភឡើងមិនចេះដាច់! អ្នកកើតឆ្នាំទាំង៣នេះ នឹងបើកផ្លូវទ្រព្យនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ខាងមុខ ផ្លូវទ្រព្យប្រចាំខ្លួននឹងបើក ធ្វើឲ្យមានលាភ មានលុយហូរចូលយ៉ាងច្រើន។

ឆ្នាំវក៖ នៅ​ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ​នេះ ​ជា​ថ្ងៃ​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​ ​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​អ្វីដែលចង់បាន។​ ​

ឆ្នាំមមែ៖ នៅ​ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ​នេះ​ បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក ​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​លុយហូរចូលពេញផ្ទះ។

ឆ្នាំច៖ នៅ​ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ​ លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​ចម្រើនច្រើន​ ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​បំណងនិងលុយចូលគ្រាក់ៗ៕