នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវទុកចិត្តមនុស្សពេកដែរពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ប្រយ័ត្នត្រូវគេនាំទុក្ខមកឱ្យដោយប្រការណាមួយ។ ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះនិងមានបញ្ហាចូលយាយីច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នាណាស់ ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ក្នុងរយៈពេលនេះដោយសារចំណូលជីវភាពរបស់លោកអ្នកខ្សត់ខ្សោយម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចទើបពុំមានបញ្ហាចោទឡើង។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃឡើយគឺត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុកដាក់ខ្លួននិងមិនចាញ់បោកគេ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាល៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះដោយសារសម្ពាធផ្លូវអារម្មណ៍ និងប្រាក់កាសជួបបញ្ហាខ្វះមុខខ្វះក្រោយធ្វើឱ្យលោកអ្នកទទួលរងផលលំបាកច្រើន។នៅពេលនេះបើលោកអ្នកប្រកបការងារអ្វីគប្បីចាត់ចែងឱ្យឆាប់ចប់ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកក៏នឹងមានច្រើនជាងនេះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិតជួបមានការរីកចម្រើន លូតលាស់ទៅមុខដោយសន្សឹមៗ ហើយផលលំបាកមួយចំនួនក៏ចាប់ផ្តើមរលាយបាត់អស់ដែរ ។សម្រាប់ការប្រកបការងារប្រចាំថ្ងៃរបស់លោកអ្នកវិញដោយសារដួងរាសីខ្ពស់ត្រដែតធ្វើឱ្យរាល់កិច្ចការងារ មានការជឿនលឿន និង ពិសេសក្រុមមនុស្សតែងជួយដល់លោកអ្នកច្រើនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបមានសុខដុមរមនានៅក្នុងគ្រួសារ ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីបុរសមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងរឿងសំខាន់ ឬចរចារឿងធំដុំឡើយពីព្រោះថាងាយភ្លាំងភ្លាត់ ឬមិនសម្រេចដូចបំណងមានច្រើនណាស់។ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗចូរចេះពិនិត្យពិច័យឱ្យល្អិតល្អន់ទើបពុំមានការភ្លាំងភ្លាត់ និងមិនខាតផលប្រយោជន៍ឥតអំពើ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តទេ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសាររបស់លោកអ្នកលេចនូវបាតុភាពរឿងរកាំរកូសខ្លះៗកើតឡើង ម្ល៉ោះហើយត្រូវចេះប្រើបញ្ញាដោះស្រាយ និងចេះអត់ធ្មត់ទើបប្រសើរ។ការប្រកបការងារវិញលោកអ្នកពុំត្រូវធ្វើអ្វីដោយមិនមើលគេឯងឡើយ ហើយឱ្យប្រយ័ត្នសត្រូវលាក់មុខលបវាយប្រហារដោយប្រការណាមួយ។ក្នុងរយៈពេលនេះការរកស៊ីជួញដូររបស់លោកអ្នកភាគច្រើនបានធ្លាក់ចុះដុនដាបនាំឱ្យជួបបញ្ហាលំបាក ម្ល៉ោះហើយត្រូវអត់ធ្មត់និងចេះសម្លឹងរកមុខរបរបន្ថែមទើបប្រសើរ។ សម្ព័ន្ធស្នេហាប្រុសស្រីចូរកុំឈ្លក់វង្វេងនឹងស្នេហាភ្លើតភ្លើន ឬស្នេហាដូចភ្លើងចំបើងប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់នាំទុក្ខដាក់ខ្លួន៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។បើលោកអ្នកធ្វើដំណើរទៅណាមកណាឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ និង មានរឿងរាវកើតឡើងដោយប្រការណាមួយ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារលើបញ្ហាប្រាក់កាស ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើកិច្ចសន្យា អ្វីមួយក៏អាចអនុវត្តបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំវក៖ រាសីឡើងខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសាររាល់ ចង្រៃឧបទ្រព និង ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកមានភាពរលូនឡើងវិញ។ដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្ត្រីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុម។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាហើយ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបែរជាបានទោសត្រឡប់មកវិញ។ការប្រកបការងាររបស់លោកអ្នកវិញឃើញថាពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវឱ្យគេជំពាក់បំណុល ឬឱ្យគេខ្ចីរបស់របរដោយមិនមើលមុខក្រោយប្រយ័ត្នជួបគ្រោះចាញ់បោកគេ។ការប្រកបការងារលោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ប៉ុន្តែយ៉ាងណាត្រូវចេះតស៊ូនិងយកបញ្ញាជាអាវុធដោះស្រាយទើបប្រសើរ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរលូនល្អ ម្ល៉ោះហើយបើ លោកអ្នកគិតចង់ធ្វើអ្វីមួយគឺតែងសម្រេចជោគជ័យដូចសមប្រកប ពិសេសនៅមាន បងប្អូនញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ឬចុះប្រកបកិច្ចការងារអ្វីមួយដែលសំខាន់។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕