យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលស្ដេចហោនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរោង,ច,កុរ ដែលអាយុមួយដែលសំបូរលុយចាយច្រើនជាងគេក្នុងមួយឆាកជីវិតផងដែរ។
ឆ្នាំរោង៖ ក្លាយជាសេដ្ឋីលុយនៅអាយុ២៨ ៣៦ និង៤៣ ជាអាយុដែលអ្នកអាចទទួលបានលាភធំបំផុតក្នុងជីវិត។ ក្នុងអាយុ២៨ឆ្នាំ ជាអាយុដែលអ្នកមានសេចក្តីរំពឹងខ្ពស់ចំពោះប្រាក់ និងជោគជ័យធំៗលើការងារ ដូចនេះអ្នកមានភ្នែកមុតចំពោះការបណ្តាក់ទុនដែលអាចទទួលបានផលដ៏ធំធេង ជាហេតុធ្វើឲ្យអ្នកមានទ្រព្យហូរចូលធំតាមនឹងដែរ។ លុះដល់ចន្លោះអាយុ៣៦ឆ្នាំ អ្នកនឹងទទួលបានទ្រព្យធំៗជាច្រើនទៀតលើកខ្សែជីវិត ក៏ដូចជាគ្រួសារឡើងត្រចះត្រចង់ភ្លឺថ្លាដូចគ្រាប់ពេជ្រ។
ឆ្នាំច៖ នៅអាយុ២៥ ៣៥ និង៤៧ ជាពេលដែលអ្នកអាចទទួលបានលាភធំ ប្រជុំមាសប្រាក់ចាក់ចូលផ្ទះធំបំផុត។ បើសិនជាអ្នកចេះចាប់ឱកាសនៅអាយុ២៥ឆ្នាំឲ្យបានល្អ នោះអ្នកនឹងទទួលបានលាភធំ ទ្រព្យធនច្រើនបំផុត ប៉ុន្តែបើអ្នកធ្វើឲ្យឱកាសរំលងផុតទៅ នោះអ្នកត្រូវរង់ចាំដល់អាយុ៣៥ និង៤៧ឆ្នាំ ទើបអាចជួបឱកាសល្អទៀតដែលជាពេលកើបមាសកើបប្រាក់ល្អបំផុត។
ឆ្នាំកុរ៖ នៅអាយុ៣៣ ៣៨ និង៤៧ ជាអាយុដែលអ្នកអាចទទួលបានលាភធំក្នុងជីវិត ជោគជាំដោយទ្រព្យសម្បត្តិ។ នៅពេលដែលអ្នកមានអាយុ៣៣ឆ្នាំជាដំណាក់កាលដែលអ្នកខំប្រឹងបំពេញការងារ ដែលអាចទទួលបានការសរសើរពីចៅហ្វាយនាយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកមានទ្រព្យចូលមកដោយមិនដឹងខ្លួន សម្បូរភោគសម្បត្តិមហាសាល៕