នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។នៅថ្ងៃនេះដែរលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើនដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។លោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ និង ចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយនោះទើ់បមិនគ្រោះថ្នាក់។ទាំងស្ត្រីបុរសការប្រកបការងារជារឿយៗពុំសូវដំណើរការបានស្រួលទេ ព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកនាំរំខានផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសច្រើនចំពោះមុខ។ រីឯបញ្ហាស្នេហាប្រុសស្រី កើតរឿងរាវ រកាំរកូសច្រើននាំកើតតែរឿងរាវសៅហ្មងមិនចេះចប់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទាំងស្ត្រីបុរសត្រូវប្រយ័ត្នប្រយែងក្រុមមនុស្សភេទផ្ទុយគ្នាពីព្រោះគេងាយសាងបញ្ហាមកឱ្យណាស់។បើទោះបីលោកអ្នកធ្វើអ្វីក៏ដោយគប្បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយមិនត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិត៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់ធ្វើអ្វីមួយតែងផ្តល់ក្តីសង្ឃឹម និង ឆ្លើយតបដូចសេចក្តីប្រាថ្នា។ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ គូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។បើជាបុរសលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិច ។ក្រៅពីនេះលោកអ្នកក៏គប្បីធ្វើបុណ្យដាក់ទានខ្លះផងដែរ ដើម្បីសន្សំកុសលនិងនាំមកនូវសិរីសួស្តីខ្លះដាក់ខ្លួន។ចំពោះការប្រកបការងារគឺងាយមានកំហុស និងជាមួយគ្នាគេក៏ងាយទម្លាក់កំហុសមកឱ្យដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយ ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយងាយមានជម្លោះវិវាទ ដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌនិងភាពចង់ចាញ់ឈ្នះគ្នាចេញពីខ្លួនទើបគ្មានរឿងដំបៅទ្រូងនាគ្រាខាងមុខ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកត្រូវចេះសម្លឹងឱ្យវែងឆ្ងាយបន្តិច ពីព្រោះថាបើឃើញប្រយោជន៍រយៈពេលខ្លី ឬធ្វើអ្វីៗមិនមានគម្រោងនោះផលលំបាកនឹងរង់ចាំពេលគ្រាខាងមុខពុំខាន។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះៗចូលយាយីផង ដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ សម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់លោកអ្នកអាចសម្រុកពេញទីលើបញ្ហាអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបហួសការស្មានទុកទៅទៀត។ទាំងស្ត្រីបុរសរឿងរាវអាក្រក់នឹងត្រូវសាបរលាបឬត្រូវធូរស្រាលឡើងវិញហើយទោះលោកអ្នកប្រកបកិច្ចការអ្វីក៏មានលក្ខណះពេញដៃពេញជើង និងប្រកបទៅដោយភាពសុខដុមជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំមមែ៖ ថ្ងៃរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃបានចៀសឆ្ងាយ ម្ល៉ោះហើយរឿងរាវធ្លាប់អាក្រក់បានរលត់រលាយតាមកាលវេលា ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។ការប្រកបការងារនៅថ្ងៃនេះអាចនឹងមានការភ្លាំងភ្លាត់តិចតួច ឬបើមានការខូចខាតក៏មិនច្រើនដែរ ប៉ុន្តែការទទួលផលវិញឃើញថាមានខ្ពស់គ្រាន់កក់ក្តៅ។ការប្រកបជំនួញទីជិតឆ្ងាយ លាភទាំងតូច ធំ ធ្លាប់តែបោលហួស ពេលនេះបានរត់ចូលវិញ នាំឱ្យការធ្វើអ្វីមួយទទួលជាលទ្ធផលគ្រាន់គាប់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ពុំមានអ្វីចូលរារាំង និង បង្កបញ្ហាជាឧបសគ្គច្រើនឡើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌ និងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរកា៖ រាសីស្រុតចុះ។លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។នៅថ្ងៃនេះការងារមួយចំនួនលោកអ្នកមិនត្រូវឆាប់ទុកចិត្តគេពេកទេពីព្រោះងាយប្រែប្រួលមកអាក្រក់ណាស់គួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំងគ្នាច្រើនមិនសូវចេះចប់រឿងរាវទេ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ដោយសាររាល់ចង្រៃឧបទ្រពត្រូវបានសាបរលាបបាត់ទៅឆ្ងាយ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីតែងពេញដៃពេញជើង។ ក្នុងរង្វង់ថ្ងៃនេះបើមានកិច្ចការតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការរកប្រាក់ចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខ ហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការគិតគូរឱ្យបានលម្អិតលម្អន់ និងប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសងាយកើតរឿងរាវចម្រូងចម្រាសទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត៕