យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ បើចង់ធ្វើការបណ្ដាក់ទុនរកសុី នៅរយៈពេលមួយឆ្នាំទៀតគឺល្អបំផុតជាពេលជោគជ័យខ្លាំងបំផុត។
ឆ្នាំរកា៖ រយៈពេលមួយឆ្នាំទៀតនេះ លាភអ្នកនឹងឡើងខ្ពស់ ធ្វើឲ្យអ្នកមានទ្រព្យច្រើន។ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ លាភក្រៅអ្នកក៏ល្អដែរ។ នៅពេលដែលអ្នកធ្វើការបណ្តាក់ទុន នឹងអាចចំណេញបានច្រើនកប់ក្ដោង។
ឆ្នាំជូត៖ រយៈពេលមួយឆ្នាំទៀតនេះ អ្នកនឹងមានអ្នកតាមជួយច្រើន។ ជាពិសេស គឺមានឱកាសច្រើនក្នុងការចំណេញប្រាក់ទៅលើការបណ្ដាក់ទុន នឹងអាចក្លាយជាអ្នកមានឆាប់ៗទៀតផង បើអ្នកក្ដាប់ឱកាសល្អនោះមាន។
ឆ្នាំឆ្លូវ៖ រយៈពេលមួយឆ្នាំទៀត អ្នកនឹងមានលាភល្អចូលក្នុងជីវិតច្រើន ថែមទាំងមានអ្នកតាមជួយទៀតផង។ ជាពិសេស នឹងមានអ្នកតាមចង្អុរប្រាប់អ្នកក្នុងការបណ្តាក់ទុន ដូចនេះអ្នកនឹងអាចទទួលបានផលដែលអ្នកមិនធ្លាប់បានទទួលពីមុនមក៕