យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានលាភសំណាងល្អដាច់គេនៅថ្ងៃទី១៥ និង១៦ ខាងមុខនេះ។
ឆ្នាំម្សាញ់៖ នៅថ្ងៃទី១៥និង១៦ខាងមុខនេះ អ្នកនឹងទទួលបានដំណក់ទឹកលាភពីទេវតាយ៉ាងច្រើន បើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកនឹងផ្តល់ផលល្អដល់អ្នកឆាប់ៗនេះហើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
ឆ្នាំខាល៖ នៅថ្ងៃទី១៥និង១៦ខាងមុខនេះ អ្នកនឹងទទួលបានដំណក់ទឹកលាភពីទេវតាច្រើនណាស់ ទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញយ៉ាងច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញកប់ៗទៀតផង៕