នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំម្សាញ់,រកា,កុរ នឹងជួបរឿងល្អៗជាច្រើននៅរយៈពេលមួយថ្ងៃទៀតនេះ ហើយក៏ជាថ្ងៃល្អសម្រាប់លោកអ្នកផងដែរ។
ឆ្នាំម្សាញ់៖ នៅរយៈពេលមួយថ្ងៃទៀតនេះអ្នកនឹងមានរាសីល្អខ្លាំង លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាង ហើយមានគេជូនវត្ថុមានតម្លៃមិនធ្លាប់មាន ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានការស្ញប់ស្ញែងពីជនទូទៅ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់។ រីឯបញ្ហាស្នេហា គឺមានតែមានភាពផ្អែមល្ហែមនឹងគ្នា។
ឆ្នាំរកា៖ នៅរយៈពេលមួយថ្ងៃទៀតនេះ អ្នកនឹងមានរាសីល្អខ្លាំង លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់។ រីឯបញ្ហាស្នេហា គូស្នេហ៍មានការរីករាយរកគ្នា។
ឆ្នាំកុរ៖ នៅរយៈពេលមួយថ្ងៃទៀតនេះ អ្នកនឹងមានរាសីល្អខ្លាំង លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ។ ឯបញ្ហាស្នេហា គូស្នេហ៍ស្រុះស្រួលនិងចេះយល់ចិត្តគ្នាល្អណាស់៕