នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការជជែកចរចា ឬ តថ្លៃក្នុងរឿងអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងការគ្រប់គ្រងបញ្ហាប្រាក់កាសអ្វីមួយផងក៏អាចចាប់ផ្តើមពេលនេះបានផង។ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្វាមីភរិយាមានការចេះអត់ឱន និងបើចង់ដោះស្រាយបញ្ហារកាំរកូសក្នុងរង្វង់គ្រួសារជាឱកាសប្រពៃណាស់៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់ លោក អ្នក បានបោះជំហានថយក្រោយបន្តិច ម្ល៉ោះហើយបើចង់ប្រាថ្នាកិច្ចការធំដុំគឺតែងមិនឆ្លើយតបដូចគាប់បំណងច្រើននោះឡើយ។បើទោះបីលោកអ្នកប្រកបការងារអ្វី ច្រើនតែមិនសម្រេចលទ្ធផលទេ និង បើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ បញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះការរស់នៅចូរប្រយ័ត្នបញ្ហាបន្តិចបន្តួចក្នុងគ្រួសារ ឬ អ្នករស់នៅក្បែរគ្នាបង្កើតជាជម្លោះវិវាទណាមួយឡើង។ការប្រកបកិច្ចការងារឃើញថាពុំមានការជឿនលឿនប៉ុន្មានទេ ពិសេសក៏ងាយ រងគ្រោះដោយសារអ្នកដទៃថែមទៀត ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស និង ភាពសៅហ្មង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់ និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយរាល់ការធ្វើអ្វីត្រូវប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់ទើបគ្មានបញ្ហាចម្រូងចម្រាសកើតមានឡើង។ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ខឹងឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។នៅក្នុងពេលនេះលោកអ្នកអាចលេចចេញនូវបញ្ហាសុខភាព ហេតុនេះគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាចោទឡើង។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យរាល់ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯគូគ្រងប្តីប្រពន្ធ និងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ក្រៅពីនេះទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ ចំពោះគូស្វាមីភរិយាទោះមានភាពរកាំចិត្តខ្លះៗកើតឡើងក្តី ប៉ុន្តែក៏មានភាពសុខដុមដូចសព្វមួយដង៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួនប្រយ័ត្នសប្បាយក្លាយជាទុក្ខវិញ។ការប្រកបការងារលោកអ្នកគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងត្រូវឆ្លងកាត់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាដោះស្រាយទេ ហើយបើចង់ធ្វើអ្វីមួយដែលថ្មី ឬចាស់ក៏តែងទទួលលទ្ធផលជាផ្លែផ្កាគ្រាន់ជាទីគាប់ចិត្ត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកត្រូវចេញទៅខាងក្រៅផ្ទះត្រូវចេះប្រយ័ត្នប្រយែងរោគចង្រៃយាយី ឬបើកបរយានយន្តត្រូវចេះគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតបញ្ហា មួយចំនួនយាយី។ចំពោះការប្រកបការងារវិញមានការលូតលាស់សន្សឹមៗទៅមុខឥតថយក្រោយឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការ ប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការ បើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ បញ្ហាគូស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅ៕
ឆ្នាំច៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយ និងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ទាំងស្ត្រីបុរសនៅថ្ងៃនេះដួងរាសីនៅតែស្រុតចុះដដែលទេ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការតមាត់តសម្តីជាមួយក្រុមមនុស្សថាស្តីបន្ទោសឱ្យដោយប្រការណាមួយ ពីព្រោះនាំតែកើតរឿងរាវបង្កើតបញ្ហាធំនាពេលក្រោយប៉ុណ្ណោះ។លោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕