នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងផ្តល់ផលល្អផងដែរ។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសដែរ ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង កើតរឿងរាវប៉ះទង្គិចមួយចំនួនចំពោះមុខផង។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់ និង ពិសេសចូរចេះធ្វើបុណ្យដាក់ទានខ្លះកាន់តែប្រសើរ។ការប្រកបការងារនៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាសុខភាពបង្កជាបញ្ហា ឬការយកភាពខ្ជិលច្រអូសដាក់ខ្លួនក៏អាចបង្កើតជាបញ្ហាឡើងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯ ប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយគ្រាន់ស្រួលខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារមានការជឿនលឿន និងផលសម្រេចគ្រាន់ឆ្លើយតបដូចគាប់បំណងត្រឡប់មកវិញ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកជួបបញ្ហា នឿយហត់ ពិសេសរឿងរាវតូចធំតែងចូលយាយីច្រើនទៀតផង។ទោះបីយ៉ាងណាការប្រកបការងារវិញ លោកអ្នក អាចមានជីវិតគាប់ប្រសើរជាងមុន បើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារឱ្យច្រើនៗនោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវតូចធំណាស់ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកក្នុងខែនេះល្អប្រសើរ ហើយធ្វើអ្វីក៏តែងមានភ្លឺថ្លា និងធ្វើអ្វីៗក៏ជឿនលឿនសន្សឹមៗទៅមុខជានិច្ច ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុស និងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអ្វីៗដែលអាក្រក់បានប្រែមកល្អ និងបញ្ហាដែលគេពុំធ្លាប់យកចិត្តទុកដាក់សោះក៏ប្រែមកល្អឡើងវិញ។ចំពោះការប្រកបការងារវិញដោយសារដួងរាសីខ្អស់ត្រដែតនោះធ្វើឱ្យ មានការជឿនលឿននិងមានភាពសុខដុមគួរសម។ការធ្វើជំនួញ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរជាងមុនវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម ហើយធ្វើអ្វីក៏តែងមានការជឿនលឿនគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះដែរ ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់ណាត់ចរចាឬទំនាក់ទំនងការងារក៏តែងទទួលផ្លែផ្កាដូចសមប្រកបទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការប្រឹងប្រែងរត់ឆ្វេងស្តាំមិនបង់កម្លាំងឡើយគឺតែងហុចផ្លែផ្កាមកវិញគ្រាន់គួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះមេម៉ាយក្តី មានភាពស្រស់ស្រាយ និងបើមានបញ្ហាចង់ចូលនិយាយដល់ចាស់ទុំក៏ជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះបើចង់ធ្វើដំណើរតែងជួបនូវឧបសគ្គរារាំងច្រើន បើចង់ជជែកជាមួយអ្នកដទៃតែងត្រូវគេជំទាស់ ដែរ។សម្រាប់ពេលវេលាមិនល្អគួរប្រយ័ត្នប្រយែងក្នុងថ្ងៃនេះគឺម៉ោង ៥,០០-៨,៥៩វិនាទីយប់។ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើន។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយធ្វើអ្វីក៏តែងជឿនលឿនគ្រាន់ជាទីកក់ក្តៅផងដែរ ។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នា។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេត ពិនិត្យពិច័យនិងប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីល្អប្រសើរ ហេតុនេះធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងរឿងរាវខ្លះដែលធ្លាក់តែអាក្រក់នឹងប្រែមកល្អប្រសើរឡើងវិញ។លោកអ្នកកើតឆ្នាំកណ្តុរបើទោះបីដួងរាសីខែស្រុតចុះខ្លាំងក្តី ប៉ុន្តែសម្រាប់ការប្រកបការងារនៅថ្ងៃនេះមានការជឿនលឿនទៅមុខគ្រាន់កក់ក្តៅជានិច្ច ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕