យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ស្រាប់តែមានលាភសំណាងឡើងខ្លាំងនៅថ្ងៃស្អែកនេះ។
ឆ្នាំវក៖ រាល់ការងាររកទទួលទាននៅថ្ងៃស្អែកនេះទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំមមី៖ លាភចូលពេញៗ លុយចូលឆឹបៗនៅក្នុងថ្ងៃស្អែកនេះ ឯលាភទាំងនោះអាចជាលាភលុយ ឬលាភឋានៈបុណ្យស័ក្តិ ទ្រព្យសម្បត្តិថែមទៀតផង។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរខ្លាំងណាស់ ហើយរាល់ការងាររកទទួលទាន មានលាភចូល លុយហូរចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះទៀតផង៕