នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះទាំងស្ត្រីបុរសការរស់នៅ ឃើញថាលោកអ្នកមានភាពល្អប្រសើរ ហើយមនុស្សដែលប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីបានដែរ ផ្ទុយទៅវិញមានតែចាញ់ប្រៀបអ្នកថែមទៀត។ការប្រកបការងារវិញបើមានការពុះពារឃើញថាតែងសម្រេចដល់ចប់ចុងដើម ហើយ ក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។អ្នកប្រកប របរជួញដូរបើមានការប្រឹងប្រែងឃើញថាផលកម្រៃអាចហុចមកវិញគ្រាន់ចិញ្ចឹមគ្រួសារជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬសូម្បីតែប្តីប្រពន្ធ ក្តីបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាឬដោះស្រាយជាមួយគ្នាហើយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះ លោកអ្នកងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ចំពោះមុខផង ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។ដោយឡែកនៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។ការបំពេញការងារដូច្នេះដែរ ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ ឬជាការដោះស្រាយរឿងរាវធំនោះផលលំបាកក៏ពុំសូវកើតមាននាពេលក្រោយដែរ។ការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកនោះឡើយ និងក្រៅពីនេះកិច្ចការខ្លះគេទម្លាក់កំហុសមកទុកឱ្យថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែងកើតមានរឿងរាវរកាំរកូសព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេពេលខ្លះរឿងរាវតូចសោះអាចប្រែរីកជាធំថែមទៀត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញហើយងាយកើតជម្លោះវិវាទណាស់ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ការរស់នៅដំណើរជីវិតរបស់លោកអ្នក ស្ថិតនៅក្នុងកម្រិតមធ្យម ម្ល៉ោះហើយពុំមានទទួលរងផលប៉ះទង្គិចអ្វីច្រើនឡើយគឺអ្វីៗដូចសព្វមួយដង។ក្នុងពេលនេះការប្រកបការងារលោកអ្នកទទួលរងការហត់នឿយច្រើន ហើយការងារទាល់តែខិតខំពុះពារបន្តិចទើបផលល្អៗហុចឱ្យគ្រាន់ជាទីពេញចិត្តទៅរួច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូវវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ សេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយកម្លាំងកាយចិត្តស្ទើរស្លាប់តែនៅផ្គាប់ចិត្តគេមិនត្រូវថែមទៀត៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពស្រស់ស្រាយ និងភាពសុខដុមគួរសម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុម។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់យ៉ាង នោះបញ្ហាតូចធំពិតជាមិនអាចរត់ចូលមកបានឡើយ។ចំពោះការប្រកបការងារលោកអ្នកទាល់តែខិតខំប្រឹងប្រែងបន្តិចទើបផលលំបាករត់ចេញហើយភាពភ្លឺថ្លាដែលជាជ័យជំនះរត់ចូលជំនួសវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះដោយការរកផលចំណូលតឹងឯចំណាយច្រើនធ្វើឱ្យលោកអ្នកទទួលអម្រែកធ្ងន់ ម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចដើម្បីចៀសវាងនូវវិបត្តិដល់សេដ្ឋកិច្ចគ្រួសារចោទឡើង។ សម្ព័ន្ធស្នេហាប្រុសស្រីបើឃើញថាទៅមុខលែងរួចបន្តទៅទៀត ហើយនិងលោកអ្នកចង់បញ្ចប់ចំណងស្នេហានេះក៏ជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងរាល់ការប៉ងឬចង់ធ្វើអ្វីមួយគឺតែងទទួលនូវក្តីសម្រេចគ្រាន់ជាទីគាប់ចិត្ត។ការប្រកបការងារលោកអ្នកអាចប្រកបកិច្ចការធំៗឬរឿងសំខាន់អ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះឃើញថានឹងឆ្លើយតបច្រើននៅពេលក្រោយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារហើយព្រោះច្រើនតែសម្រេចដូចគាប់បំណងមួយចំនួនមកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អមិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្ត អ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះសម្រាប់ស្ត្រីឱ្យប្រយ័ត្នការទទួលរងឧប្បត្តិហេតុយាយី និង ការធ្វើឱ្យបាត់របរដោយប្រការណាមួយ។ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយឬធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ការរស់នៅបើទោះបីលោកអ្នកជួបការលំបាកនាគ្រានេះឬថ្ងៃខាងមុខត្រូវចេះអត់ធ្មត់តស៊ូ ហើយយកបញ្ហាទាំងនេះជាមេរៀនឬបទពិសោធន៍នោះទើបជាមនុស្សជោគជ័យនាថ្ងៃខាងមុខវិញ។ការប្រកបការងារថ្ងៃនេះឃើញថាមិនសូវជឿនលឿនទៅមុខទេហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់មានសន្ទុះបន្តិចវិញ ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕