នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកធ្វើអ្វីមួយកុំសូវទុកចិត្តគេពេកពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីនាំពិបាកត្រូវដោះស្រាយនាពេលក្រោយ ។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយបើលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងក្រែងជួបរឿងរាវអាក្រក់ណាមួយនាំពិបាកក្នុងដំណើរជីវិតទៅថ្ងៃក្រោយ។ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការអាណិតខ្លួនឯង។នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ហេតុនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ សេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញនាពេលក្រោយគ្រាន់កក់ក្តៅ។ការប្រកបការងារបើលោកអ្នកទៅកាន់ទីកន្លែងណាក៏ដោយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង៖ រាសីធ្លាក់ស្រុតចុះ។ ថ្ងៃនេះលោកអ្នកត្រូវចេះរក្សាសេចក្តីសុខ និងពិសេសបើមានបញ្ហាអ្វីកើតឡើងត្រូវចេះទប់ចិត្តសង្កត់អារម្មណ៍មិនត្រូវតបត ជាមួយក្រុមមនុស្សខ្លះនាំរឿងតូចរីករាលដាលជាធំឡើយ។ការប្រកបការងារលោកអ្នកធ្វើអ្វីតែងលេចបាតុភាពរាំងស្ទះជាពិសេសធ្វើច្រើនទទួលបានផលតិចថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ថ្ងៃនេះបើជាស្ត្រីលោកអ្នកនៅតែជួបបញ្ហាទទួលរងនូវផលលំបាកខាងផ្លូវចិត្តច្រើន ហើយពិសេសក្រុមគ្រួសារក៏សាងបញ្ហាច្រើនមកឱ្យដែរ។បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះវិញបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះផ្លែផ្កានឹងឆ្លើយតបច្រើនមកវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានស្អិតបន្តិចព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងល្អនាពេលក្រោយជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រទាំងប្រទើស និងប្រឆាំងគ្នាច្រើនបើពុំនោះនឹងមានតែជម្លោះវិវាទកើតឡើងតែប៉ុណ្ណោះ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដំណើរការងារផ្សេងៗក្នុងនេះមិនថា អាជីពការងារ ទំនាក់ទំនងចរចា ចុះហត្ថលេខាលើឯកសារ និងការចេញដំណើររថយន្តជាដើម។ក្រៅពីនេះចំពោះការប្រកបការងារឬធ្វើអ្វីមួយតែងមានការជឿនលឿន និងពិសេសមានការពេញចិត្តពីចៅហ្វាយនាយថែមទៀត។ដោយសារដួងរាសីឡើងខ្ពស់ដូចនេះ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រៀបដូច បានជា “ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ” ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។ការរស់នៅជួបនូវបញ្ហាជីវភាពបន្តិចពិតមែន ប៉ុន្តែក៏មានភាពសុខដុមគ្រាន់កក់ក្តៅជានិច្ច។ថ្ងៃនេះការប្រកបការងារទាំងស្ត្រីបុរសបើពុំមានការប្រមាថនោះទេ គឺផលតែងហុចមកវិញគ្រាន់គាប់បំណងជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារទាំងក្នុងនិងក្រៅផ្ទះឡើយដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។ក្នុងថ្ងៃនេះទោះបីការងារតូចធំដែលលោកអ្នកបំពេញបើមានការខិតខំពុះពារនោះផលសម្រេចតែងហុចឱ្យមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាថ្ងៃខាងមុខ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកទៅណាមកណា ឬធ្វើអ្វីមួយគឺតែងមានភ្លើងសញ្ញាខៀវបើករង់ចាំ និងចង់ធ្វើអ្វីតែងសម្រេចជោគជ័យ។ការប្រកបការងារក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តឬពិសេសអាចមានជោគលាភហូរចូលផង។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់ និងមានក្តីចម្រុងចម្រើនឈានទៅមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា បញ្ហាឈ្លាសវៃ ម្ល៉ោះហើយការរស់នៅ មានភាពរលូនល្អ និង ធ្វើអ្វីតែងទទួលនូវលទ្ធផលគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារ បើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អនឹងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕