នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖រាសីល្អជាមធ្យម។ការរស់នៅក្នុងរង្វង់គ្រួសារស្ត្រីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសម្បែងបន្តិចបើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយពុំខាន។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហេតុនេះលោកអ្នកអាចជួបនូវឧបសគ្គច្រើនចំពោះមុខ ដែលពិបាកក្នុងការឆ្លងកាត់។សម្រាប់ការប្រកបការងារត្រូវព្យាយាមតាំងចិត្តទាំងកិច្ចការតូចតាចនិងធំដុំ ពីព្រោះថាងាយទទួលរងការរិះគន់ ឬមានការស្តីបន្ទោសដោយប្រការណាមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយ រីកជាធំផង៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកមានផែនការអ្វីអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីគាប់បំណង។សម្រាប់ថ្ងៃនេះដែរបើទោះបីមានការមមាញឹកក្តីលោកអ្នកត្រូវស្រវាស្រទេញពីព្រោះមិនអត់ប្រយោជន៍ទេគឺជោគសំណាងនោះនឹងហុចមកឱ្យវិញនៅពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬ ចូលនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ថ្ងៃនេះការប្រកបការងារលោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់គ្រាខាងមុខបន្តទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្តនិងកើតរឿងរាវប៉ះទង្គិចមួយចំនួនចំពោះមុខផង។ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នការមានកំហុសនាំត្រូវគេវាយប្រហារដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងចាប់ពុំសូវជាប់ឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ថ្ងៃនេះបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហា និង ពិសេសក្រុមមនុស្សងាយបង្កជារឿងរាវជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើលោកអ្នកមានបញ្ហាជាមួយអ្នកដទៃ ហើយចង់សម្រុះសម្រួលឬចង់អង្វរករក្នុងរឿងអ្វីមួយឱ្យគេអនុគ្រោះ នោះបញ្ហាខ្លះអាចសម្រេចជោគជ័យដូចគាប់បំណង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើមានអ្វីមួយគ្រោងទុកឬបម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះពិសេសពេលវេលាម៉ោង ១,០០-២,៥៩វិនាទី ជាពេលវេលាល្អ ហើយលោកអ្នកធ្វើអ្វីក៏ជឿនលឿនទៅមុខដែរ។សម្រាប់ពេលវេលាមិនល្អវិញគឺម៉ោង ៥,០០- ៦,៥៩វិនាទីល្ងាច គឺមានដំណើរថយក្រោយ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។ក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ការរស់នៅ លោក អ្នក មិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយ ពីព្រោះងាយកើតបញ្ហារត់ចូលណាស់។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកបើចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសមពីព្រោះថាអាចទទួលផលគ្រាន់គាប់ប្រសើរ។ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃ និង ហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង មានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕