នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងជាច្រើននៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំវក៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។
ឆ្នាំឆ្លូវ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។
ឆ្នាំមមែ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកនឹងមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ មានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់កប់ពពក បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ៕