យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំងពីរខាងក្រោមនេះ នឹងទទួលបានលាភសេដ្ឋី ដែលមានរយៈពេលរហូតដល់ពីរឆ្នាំជាប់គ្នាទៀតផង។
ឆ្នាំមមែ៖ ខ្សែជីវិតរបស់អ្នកត្រូវបានចារមកថា ត្រូវជួបភាពលំបាកមុនទើបជួបភាពស្រណុកសុខស្រួលកាយចិត្តជាក្រោយរហូតដល់ពេលចាស់ ហើយមានលាភទ្រព្យសម្បត្តិច្រើនជាងគេ និងទទួលបានការថែរក្សាពីទេវតា ដោយសារតែអំពើល្អនិងកុសលផលបុណ្យដែលអ្នកធ្លាប់បានធ្វើកាលពីកន្លងមក។ ពិសេសលាភសំណាងចូលច្រើនបំផុតគឺនៅក្នុងឆ្នាំនេះ និងបន្តរហូតដល់ឆ្នាំក្រោយថែមទៀតផង។
ឆ្នាំកុរ៖ អ្នកកើតឆ្នាំនេះ មកជាមួយនឹងការប្រទានពរជ័យ និងថែរក្សាអំពីសក្កទេវរាជ ទោះបីពេលនេះអ្នកមិនសូវសម្បូរមាសប្រាក់ទ្រព្យសម្បត្តិក៏ពិតមែន តែអ្នកសំណាងល្អមានអ្នកស្រឡាញ់ ចូលចិត្តរាប់អានច្រើនអំពីអ្នកមានមុខមានមាត់នៅក្នុងសង្គម ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្វីៗត្រូវផ្លាស់ប្តូរទាំងស្រុងជំនួសវិញដោយក្តីសុខ និងលាភទ្រព្យមក លុយកាក់មាសប្រាក់ហូរមកកាន់អ្នករហូតដល់ទៅ២ឆ្នាំជាប់គ្នាឯណោះ លាភជ័យសិរីមង្គលជុំជិតជីវិតអ្នក៕